
(អង់គ្លេស)៖ តំណែងរបស់អ្នកចាត់ការទូទៅលោក Erik ten Hag បានស្ថិតនៅក្រោមការគំរាមកំហែង បន្ទាប់ពីដឹកនាំក្រុមបរាជ័យ ១០ លើកក្នុងចំណោម ២១ ប្រកួតរបស់ Manchester United នារដូវកាលនេះ ខណៈក្រុមតោខៀវជាគូប្រកួតបន្ទាប់។ យ៉ាងណាមិញ Man United ឈរនៅលេខរៀងទី ៧ ក្នុងតារា Premier League ហើយបានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ទៀតសោត។ ទោះជាយ៉ាងណាក៏ដោយ លោក Ten Hag បាននិយាយរៀបរាប់ថា៖
«វាតែងតែមានពេលវេលាដ៏លំបាក ដើម្បីសម្រេចនូវគោលដៅរបស់យើង» ។ «បើក្រឡេកមកមើលកំណត់ត្រារបស់ខ្ញុំ គ្រប់រដូវកាល និងទីកន្លែងដែលខ្ញុំនៅ ខ្ញុំតែងតែទទួលបានជោគជ័យជានិច្ច» ។ «បើយើងនៅជាមួយគ្នា ប្រកាន់ខ្ជាប់នូវផែនការ និងយុទ្ធសាស្ត្រ នោះយើងនឹងទទួលបានគោលដៅ ដែលយើងចង់ទៅ» ។
«ជាការពិតណាស់ វាតែងតែមានកីឡាករនៅក្នុងក្រុមដែលមិនបានលេង និងអាក់អន់ចិត្ត» ។ «ប្រហែលជាមួយឬពីរនាក់ប៉ុណ្ណោះ ដែលមានទស្សនៈខុសគ្នា» ។ «ខ្ញុំតែងតែស្តាប់ និងផ្តល់ឱកាសឱ្យពួកគេបានបញ្ចេញមតិយោបល់»៕
គួររំលឹកដែរថា United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ កាលពីរដូវកាលមុន បន្ទាប់ពីការមកដល់របស់លោក Ten Hag និងបានឈ្នះពានរង្វាន់ EFL Cup ដែលជាពានរង្វាន់លើកដំបូងរបស់ពួកគេក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ៕
ប្រភព៖ BBC & THE SUN

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



