
(បរទេស)៖ នៅក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ UEFA EURO ឆ្នាំ ២០២៤ អតីតខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona លោក Ricardo Quaresma បានទស្សន៍ទាយថា Cristiano Ronaldo នឹងក្លាយជាកីឡាករដែលអាចស៊ុតបញ្ចូលទីបានច្រើនជាងគេ និងជាកីឡាករល្អបំផុតនៅ EURO ២០២៤ ខាងមុខនេះ។ លោក Quaresma បានចំណាយពេលមួយឆ្នាំនៅ Camp Nou នៅចន្លោះឆ្នាំ ២០០៣ ដល់ ២០០៤។ ទន្ទឹមនឹងនេះ គាត់ក៏បានធ្វើការទស្សន៍ទាយសម្រាប់វគ្គផ្តាច់ព្រ័ត្រផងដែរ ដោយគាត់យល់ឃើញថាប្រទេសបារាំង និងព័រទុយហ្គាល់ នឹងប្រជែងគ្នាដណ្តើមតំណែងជើងឯក។ ជាងនេះទៅទៀត គាត់ជឿជាក់ថា ប្រទេសកំណើត Ronaldo នឹងឈ្នះពានរង្វាន់ Euro ឆ្នាំ ២០២៤ នៅប្រទេសអាឡឺម៉ង់។
គួរជម្រាបដែរថា មានតែព័រទុយហ្គាល់ប៉ុណ្ណោះ ដែលអាចរក្សាកំណត់ត្រាឈ្នះ ១០០ ភាគរយក្នុងវគ្គជម្រុះ EURO ដែលបានយកឈ្នះការប្រកួតទាំង ១០ ក្នុងពូល J ។ ផ្ទុយទៅវិញ បារាំងឈរនៅកំពូលតារាងពូល B ជាមួយនឹងជ័យជម្នះ ៧ដង និងស្មើ ១ដង៕
ប្រភព៖ sportskeeda

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



