បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងក្របខ័ណ្ឌ Champions League ក្រោមថ្វីជើង Arsenal ក្នុងសប្តាហ៍នេះ Lens នឹងត្រលប់មកផ្តោតអារម្មណ៍សម្រាប់ការប្រកួតក្របខណ្ឌLigue ១ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Lyonដែលកំពុងតែដុនដាបខ្លាំង នៅថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Stade Bollaert-Delelis វេលាម៉ោង១១យប់នេះ។Lens បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ៥ បន្ទាប់ពីយកឈ្នះ Clermont ៣-0 កាលពីថ្ងៃសៅរ៍មុន ខណៈLyon នៅតែឈរនៅបាតតារាង ដោយចាញ់Lille ២-0 និងបានបញ្ចប់តំណែងគ្រូបង្វឹក Grosso ទៅហើយនោះ។
១.ប្រវត្តិជួបគ្នា
២៩ប្រកួតចុងក្រោយគឺLens ឈ្នះ២៦ប្រកួត។ទោះយ៉ាងណា Lens ៥ប្រកួតចុងក្រោយនៅនៅ ligue១ មិនទាន់របូតគ្រាប់បាល់ទេ។
២.ពត៌មានក្រុមLens(ម្ចាស់ផ្ទះ)
Elye Wahi ខកខាននៅទីនេះបន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងការឈ្នះលើ Clermont កាលពីចុងសប្តាហ៍មុន។ ជាមួយនឹង Wahi អវត្តមាន ដូច្នេះ Wesley Saïd អាចនិងមកដឹកនាំក្រុម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSamba; Gradit, Khusanov, Medina; Aguilar, Diouf, Abdul Samed, Frankowski; Thomasson, Sotoca; Said
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៣.ពត៌មានក្រុមLyon(ភ្ញៀវ)
បន្ទាប់ពីគ្រូបង្គោល Fabio Grosso ត្រូវបានបណ្តេញចេញក្នុងសប្តាហ៍នេះ យុទ្ធសាស្ត្ររបស់ក្រុម ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Pierre Sage គឺមិនប្រាកដប្រជា។Nicolás Tagliafico ត្រលប់មកវិញពីការព្យួរ ហើយគួរតែចាប់ផ្តើមនៅខ្សែការពារឆ្វេង។ជាមួយនឹង Lepenant និង Tolisso រងរបួស ជម្រើសរបស់ក្រុមភ្ញៀវនៅមានកម្រិតនៅតំបន់ខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLopes; Kumbedi, Diomande, O’Brien, Henrique; Akouokou, Caqueret, Diawara; Cherki, Lacazette, Moreira
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Lens ១:០ Lyon
ប្រភព:whoscored &sportskeeda&sportsmole