
Andrea Onana អ្នកចាំទីក្រុបិសាចក្រហម Man.Utd បានបង្ហាញពីក្តីកង្វល់ថារូបគេអាចនិងធ្លាក់ចេញពីជម្រើសដៃទី១របស់ក្លឹប ប្រសិនជារូបគេត្រូវបំពេញកាតព្វកិច្ច អោយក្រុមជម្រើសជាតិក្នុងយុទ្ធនាការប្រកួតពានរង្វាន់Africa Cup of Nations អោយក្រុមជម្រើសជាតិកាមេរូនចាប់ពីថ្ងៃទី13ខែមករា ដល់ថ្ងៃទី ១១ខែកុម្ភៈនៅប្រទេសកូឌីវ័រ។ មានន័យថាគ្រូបង្វឹកលោក Erik Ten Hag និងត្រៀមផ្តល់ឪកាសអោយដល់កីឡាករ Altay Bayindir វ័យ២៥ឆ្នាំសញ្ជាតិតួគី រឺក៏ Tom Heaton វ័យ៣៧ឆ្នាំសញ្ជាតិអង់គ្លេស អោយចូលលេងប្រសិន André Onana ប្រឈមអវត្តមានការប្រកួត Premier League ចំនួន ៤ ដងនោះ។
គួររំលឹកថាអតីតយុវជនថ្នាលក្លឹប Barcelona បានសម្រេចចិត្តឈប់ពីក្រុមជម្រើសជាតិ បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយគ្រូបង្វឹកកាមេរូន លោក Rigobert Song ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ប៉ុន្តែមុនចូលរួមជាមួយ Man.Utd កំលុងពេលលេងអោយ Inter Milan គឺ Onana ត្រូវបានក្រុមជម្រើសជាតិកោះហៅ សាជាថ្មី។គួរកត់សម្គាល់ផងដែរថា សម្រាប់ឆ្នាំ២០២៣នេះ Onana ចូលលេងបាន២៣ប្រកួត និងរបូតគ្រាប់បាល់រហូតដល់ទៅ៣៤ដង ទោះបីធ្វើបានCleansheet ៩ដង ក៏ដោយ។
ប្រភព:Guardian &footballdatabase
វីដេអូ:Altay Bayindir
វីដេអូ: Tom Heaton

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


