ក្រោយផ្តួលLens មកពីបារាំងដោយលទ្ធផល៦ទល់និង០នៅពាក់កណ្តាលសប្តាហ៏ដើម្បីកក់កៅអីទៅវគ្គ១៦ក្រុម UCL រួចមក ក្រុម កាំភ្លើងធំ Arsenal និងត្រូវបើកទ្វារកីឡដ្ឋាន Emirate Stadium ដើម្បីទទួលក្រុមគូប្រជែង Wolver ក្នុងការប្រកួតក្របខណ្ឌ EPL សប្តាហ៏ទី១៤នៅវេលាម៉ោង១០យប់ថ្ងៃសៅរ៏ស្អែកនេះ។៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPLគឺ Arsenal ធ្វើបានល្អគួរសមដោយឈ្នះ៤និងស្មើ១ចាញ់១ និងឈរនៅលេខរៀងកំពូលតារាង ខណៈ Wolverhampton ធ្វើមិនសូវបានល្អទេដោយឈ្នះ២ស្មើ២និងចាញ់២ឈរនៅលេខរៀងទី១២។
១.ប្រវត្តិជួបគ្នា
Arsenal បានឈ្នះរាល់ការប្រកួតបួនលើកចុងក្រោយរបស់ពួកគេគ្រប់ក្របខណ្ឌប្រកួតទល់និង Wolver។Wolverhampton Wanderers បានរបូតគ្រាប់បាល់យ៉ាងហោចណាស់មួយគ្រាប់ក្នុង 18 ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Arsenal ក្នុងក្របខ័ណ្ឌ Premier League ហើយចាញ់ការប្រកួតនេះដោយលទ្ធផលសរុបគឺរបូត៥គ្រាប់កាលពីរដូវកាលមុន។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
ខ្សែការពារJurrien Timber នៅតែអវត្តមានរយៈពេលយូរសម្រាប់ក្រុមកាំភ្លើងធំ។ខណៈThomas Partey និង Emile Smith Rowe ក៏ត្រូវបានដកចេញដោយសារបញ្ហារបួសរៀងៗខ្លួនផងដែរ។Fabio Vieira បានទទួលការវះកាត់សម្រាប់បញ្ហាក្រលៀន ហើយនៅតែត្រូវបានផ្អាកផងដែរ។ Ben White អាចត្រលប់មកវិញក្នុងជម្រើស១១នាក់ដំបូងរឺលេងបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Tomiyasu, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមWolverhampton(ភ្ញៀវ)
ក្រុមលោកGary O’Neil ក៏មិនមានវត្តមាន Pedro Neto និង Joe Hodge ខណៈ Nelson Semedo នឹងត្រូវបានវាយតម្លៃ។Craig Dawson អាចត្រលប់មកវិញសម្រាប់ក្រុមភ្ញៀវក្រោយបានជាប់បម្រាមមួយប្រកួតខណៈ Mario Lemina និង Joao Gomes មានម្នាក់ត្រូវអង្គុយបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSa; Dawson, Kilman, Toti; Semedo, Lemina, Gomes, Bellegarde, Doherty; Cunha, Hwang
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ២ :០ Wolverhampton
ប្រភព:whoscored &sportskeeda&sportsmole