
(អង់គ្លេស)៖ ឈុតក្រៅដី Euro 2024 របស់អង់គ្លេសត្រូវបានបែកធ្លាយតាមប្រព័ន្ធអនឡាញ ប៉ុន្តែវាប្រាកដជាមិនមានការភ្ញាក់ផ្អើលខ្លាំងដូចឈុតក្នុងផ្ទះនោះទេ។ បន្ទាប់ពីយុទ្ធនាការជម្រុះដ៏ល្អឥតខ្ចោះ និងមិនដែលស្គាល់ពាក្យថាចាញ់ ខណៈនេះក្រុមជម្រើសជាតិអង់គ្លេសគឺជាក្រុមដ៏កំពូលមួយសម្រាប់ការប្រកួតប្រជែង ហើយពួកគេនឹងត្រូវចាប់ឆ្នោតវគ្គចែកពូលនាថ្ងៃសៅរ៍ខាងមុខនេះ។
យោងតាម Footy Headlines និង PJF នេះជារូបភាពបែកធ្លាយតំណាងឱ្យការផ្លាស់ប្តូរដ៏ធំ ដោយអង់គ្លេសពីមុនយកពណ៌ក្រហម ខៀវ ឬទឹកសមុទ្រ៕
ទន្ទឹមនឹងនេះ ប្រទេសអង់គ្លេសកំពុងស្ថិតក្នុងពាក់កណ្តាលនៃកិច្ចព្រមព្រៀងនូវកញ្ចប់ទឹកប្រាក់ដែលមានតម្លៃប្រមាណ ៤០០ លានផោនជាមួយនឹង Nike ដែលមានសុពលភាពដល់ឆ្នាំ ២០៣០។
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



