Man Utd ត្រូវធ្វើអ្វីខ្លះ ដើម្បីឈានទៅវគ្គបន្តនៅ UCL បន្ទាប់ពីស្មើ Galatasaray
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣ទល់នឹង៣ ជាមួយ Galatasaray កាលពីយប់មិញ ក្នុងវគ្គជម្រុះក្នុងពូល A ក្នុងពានរង្វាន់ UCL រដូវកាលនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សបិសាចក្រហមត្រូវធ្វើយ៉ាងណា ដើម្បីឡើងទៅវគ្គបន្តក្នុងពាន UEFA Champions League ២០២៣/២៤ នេះ
- Man United ត្រូវតែយកឈ្នះលើក្រុម Bayern Munich ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេនៅថ្ងៃទី១២ ខែធ្នូខាងមុខ ដើម្បីមានឱកាសក្នុងការឈានទៅវគ្គបន្ត។
- លទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់របស់ក្រុម Bayern Munich ជាមួយ FC Copenhagen យប់មិញបានធ្វើឱ្យក្រុមរបស់លោក Erik ten Hag ស្ថិតនៅបាតតារាងនៃពូល A ដែលមាន៤ពិន្ទុ នៅពីក្រោយ Galatasaray និង FC Copenhagen មួយពិន្ទុ។
- United មិនត្រឹមតែត្រូវយកឈ្នះក្រុមរបស់លោក Thomas Tuchel ប៉ុណ្ណោះទេ ប៉ុន្តែក្រុម Galatasaray ត្រូវតែស្មើគ្នាជាមួយក្រុមដាណឺម៉ាក FC Copenhagen ដើម្បីឲ្យបិសាចក្រហមមានសិទ្ធិឡើងទៅប្រកួតវគ្គបន្តបាន៕

គួរជម្រាបដែរថា មុនពេលជួបជាមួយ Bayern បិសាចក្រហមត្រូវជួបតទល់ជាមួយ Newcastle United នៅកីឡដ្ឋាន St James’ Park នៅថ្ងៃសៅរ៍ ខណៈមុនពេលទទួលក្រុមតោខៀវ Chelsea នៅថ្ងៃទី០៦ ខែធ្នូ និង Bournemouth នៅថ្ងៃទី០៩ ខែធ្នូ នៅកីឡដ្ឋាន Old Trafford៕

ប្រភព៖ sportbible
អត្ថបទទាក់ទង
1 month ago .
527 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
385 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
814 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
