Benfica និង Inter Milan ជួបគ្នាជាលើកទីបួនក្នុងឆ្នាំ ២០២៣ នៅពេលដែលពួកគេប៉ះគ្នានៅ Estadio da Luz ក្នុង Champions League នៅថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏វេលាម៉ោង៣ទាបភ្លឺ។នៅក្នុងការប្រកួតនេះក្រុមBenfica បានអស់សិទ្ធិទៅវគ្គ១៦ក្រុមក្រោយគ្មានពិន្ទុរាប់សោះពោលគឺមិនទាន់ស្គាល់ឈ្នះនិងស្មើខណៈ Inter Milan បានបិទកន្លែងរបស់ពួកគេក្នុងវគ្គជម្រុះនេះ ប៉ុន្តែលទ្ថផលការប្រកួតនេះនៅ តែមានសារៈសំខាន់សម្រាប់ក្រុមទាំងពីរក្នុងពូលD ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយគឺ Inter Milan ឈ្នះ២និងស្មើ៣ ខណៈកាប្រកួតលើកដំបូងនៅរដូវកាលនេះInter Milan បានយកឈ្នះ១ទល់និង០នៅទឹកដី San Siro ។
២.ពត៌មានក្រុមBenfica(ម្ចាស់ផ្ទះ)
Benfica នៅតែមិនមានកីឡាកររងរបួសទាំងបីនាក់ដូចជា Orkun Kokcu, David Neres និង Alexander Bah។
ទោះយ៉ាងណាកីឡាករទាំងបីធ្លាប់លេងទល់ Real Sociedad កាលពីលើកមុន ដូច្នេះលោក Roger Schmidt អាចត្រលប់ទៅប្រើប្រព័ន្ធ ៤-២-៣-១ សម្រាប់ការប្រកួតនៅទីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrubin; Antonio Silva, Otamendi, Morato; Joao Neves, Florentino Luis, Joao Mario, Aursnes; Di Maria, Musa, Rafa Silva
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមInter Milan (ភ្ញៀវ)
ខ្សែការពារ Alessandro Bastoni និង Benjamin Pavard នឹងត្រូវអវត្តមានរហូតដល់ខែក្រោយ។
Carlos Augusto គួរតែលើកឡើងវិញនូវតួនាទីរបស់គាត់នៅខ្សែការពារស្លាបឆ្វេងដូចករណីនៅ Champions League រដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Darmian, De Vrij, Acerbi; Cuadrado, Barella, Frattesi, Calhanoglu, Carlos Augusto; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Benfica ១ :២ Inter Milan
ប្រភព:whoscored &sportskeeda&sportsmole