
ក្រុម Real Sociedad ទោះបីឈរនៅកំពូលតារាងក្នុងពូល D ក្នុងក្របខ័ណ្ឌ Champions League ពួកគេត្រៀមស្វាគមន៍ក្រុម Red Bull Salzburg នាកីឡដ្ឋាន Anoeta នៅថ្ងៃពុធនេះវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃអង្គារទី ៣០ វិច្ឆិកា ២០២៣។ ការពិតក្រុមអេស្បាញបានទទួលកៅអីមួយក្នុងវគ្គចែកពូលរួចហើយ ប៉ុន្តែពួកគេនឹងសម្លឹងរកពិន្ទុបន្ថែមដើម្បីសុវត្តិភាពលើក្រុមលេខ២ Inter Milan ដើម្បីធានាបានលេខ១ មុនឈានទៅវគ្គ១៦ក្រុមនោះ។
១.ប្រវត្តិជួបគ្នាReal Sociedad បានឈ្នះបី និងស្មើមួយក្នុងចំនោមការប្រកួត៤ដងចុងក្រោយរួមទាំងការឈ្នះក្រៅដី ២-០ លើក្រុម RB Salzburg ក្នុងការប្រកួតជើងទី១នៅរដូវកាលនេះ។
២.ពត៌មានក្រុម Real Sociedad(ម្ចាស់ផ្ទះ)
Real Sociedad នឹងគ្មាន Martin Merquelanz និង Carlos Fernandez ដែលកំពុងសម្រាកព្យាបាលរបួសជង្គង់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlex Remiro; Elustondo, Zubeldia, Le Normand, Munoz; Brais Mendez, Zubimendi, Merino; Kubo, Oyarzabal, Barrenetxea
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៣.ពត៌មានក្រុមSalzburg(ភ្ញៀវ)
Salzburg មានកីឡាករមិនតិចជាងប្រាំបួននាក់ទេ ដោយសាររបួសនៅទីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSchlager; Dedic, Morgalla, Pavlovic, Guindo; Gloukh, Bidstrup, Capaldo, Sucic; Konate, Ratkov
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Sociedad ៣ : 0 Salzburg
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



