
ក្រុម RB Leipzig បាននាំមុខក្រុមមេឃខៀវ Manchester City ២គ្រាប់នៅតង់ទី១ ដោយខ្សែប្រយុទ្ធ Lois Openda ស៊ុតបញ្ចូលទី២គ្រាប់នៅនាទីទី១៣ និងនាទីទី៣៣។ ដោយឡែកចូលដល់តង់ទី២ ក្រុម Man City បានធ្វើការសម្រុកវាយបកយ៉ាងខ្លាំងរហូតដល់នាទីទី៥៤ មនុស្សយន្ត Erling Haaland បានប្រើល្បឿនអូសបាល់និងស៊ុតដាច់ចង្កេះអ្នកចាំទី ខណៈ១គ្រាប់នេះបានធ្វើឲ្យ Man City សម្រុកកាន់តែខ្លាំងឡើងរហូតដល់នាទីទី៧០ កីឡាករ Fhil Foden រកបាន១គ្រាប់បន្ថែម និងនាទីទី៨៧ ចុងម៉ោងខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះឲ្យ Man City បំបាក់ក្រុមភ្ញៀវ RB Leipzig ក្នុងលទ្ធផល ៣ទល់នឹង២ ឈរលើកំពូលតារាងពូល G ក្នុងវគ្គជម្រុះពាន UEFA Champions League ២០២៣/២៤ ដែលមាន១៥ពិន្ទុវ៉ាដាច់ក្រុមលេខ២ RB Leipzig មានត្រឹម៩ពិន្ទុប៉ុណ្ណោះ៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

(សហរដ្ឋអាមេរិក)៖ កំពូលខ្សែប្រយុទ្ធអាស៊ី Son Heung-min ត្រូវបានប្រកាសជាផ្លូវការ ក្នុងការចូលរួមជាមួយក្លិបថ្មី Los Angeles FC ក្នុងក្របខណ្ឌលីគកំពូល Major League Soccer ជាមួយតម្លៃផ្ទេរប្រមាណ ២០លានផោន ជាមួយកុងត្រា២ឆ្នាំ បន្ទាប់ពីរួមរស់ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur អស់រយៈពេលជាង១០ឆ្នាំកន្លងមក។អត្ថបទកំពុងចាប់អារម្មណ៍៖ ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងនៅក្នុងការបង្ហាញខ្លួនជាផ្លូវការ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងវ័យ៣៣ឆ្នាំ បានឱ្យដឹងថា «LAFC បានផ្លាស់ប្តូរបេះដូងរបស់ខ្ញុំ ដែលមិនត្រឹមជាជម្រើសទី១ សម្រាប់ខ្ញុំផងនោះទេ។ វាជាក្តីសុបិនក្លាយជាការពិត។ LA គឺជាទីក្រុងដ៏អស្ចារ្យណាស់»។ គួរជម្រាបផងដែរថា LAFC បានកំពុងស្ថិតនៅលេខរៀងទី៦ ជាបណ្តោះអាសន្នក្នុង MLS ប្រចាំតំបន់ Western Conference និងបានរួមក្រុមឡើងវិញជាមួយអតីតអ្នកចាំទីរបស់ Spurs គឺ Hugo Lloris៕ […]



