
ក្រុមជើងខ្លាំងបារំាងនិងត្រៀមប្រឡូកក្នុងសមរភូមិដ៏ស្វិតស្វាញជាមួយក្រុមភ្ញៀវសារិកាព្រៃ Newcastle ដើម្បីឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ខណៈពួកគេនិងត្រូវជួបប្រជុំគ្នាឡើងវិញនៅកីឡដ្ឋាន Parc des Princes នៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃពុធទី ២៩ វិច្ឆិកា ២០២៣ខានស្អែកនេះ។ សម្រាប់PSG ៤ប្រកួតក្នុងវគ្គជម្រុះពូលF មានតែ៦ពិន្ទុប៉ុណ្ណោះក្រោយចាញ់២និងឈ្នះ២ ខណៈ Newcastle មានតែ៤ពិន្ទុឈរនៅបាតតារាងដោយឈ្នះ១ស្មើ១និងចាញ់២។ ដូច្នេះ PSG ដាច់ខាតត្រូវតែផ្តួលNewcasle ព្រោះតែបើមិន ដូច្នេះទេប្រសិនជា AC.Milan ផ្តួលក្រុមកំពូលតារាង Dortmund បាននោះឪកាសរបស់ PSG ទៅវគ្គ១៦ក្រុមនិងអស់។
១.ប្រវត្តិជួបគ្នា ក្រុមទាំងពីរទើបតែជួបគ្នាជាលើកទី២ប៉ុណ្ណោះខណៈនៅទឹកដីអង់គ្លេសគឺម្ចាស់ផ្ទះបានផ្តល់មេរៀងជូរចត់ ដល់ក្រុមភ្ញៀវ PSG ដោយផ្តួលក្រុមលោកLuis Enrique ក្នុងលទ្ធផល ៤ទល់និង១កាលពីថ្ងៃទី៤ តុលា ២០២៣។
២.ពត៌មានក្រុមPSG(ម្ចាស់ផ្ទះ)
Presnel Kimpembe ជិតត្រលប់មកបង្ហាញខ្លួនវិញហើយខណៈអ្នកចាំទី Keylor Navasនិង Nuno Mendes, Sergio Rico, Marquinhos និង Warren Zaire-Emery អវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Hakimi, Skriniar, Hernandez, Mukiele; Ruiz, Ugarte, Vitinha; Dembele, Ramos, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៣.ពត៌មានក្រុមNewcastle(ភ្ញៀវ)៤-៣-៣
Joe Willock និងបន្តអវត្តមានសម្រាប់ Newcastle។ ព្រមជាមួយគ្នានេះដែរ Willock ចូលរួមជាមួយ Callum Wilson, Harvey Barnes, Matt Targett, Elliot Anderson និង Jacob Murphy បន្តអវត្តមាន។ Dan Burn និង Sven Botman ក៏អវត្តមានផងដែរ ខណៈ Lewis Hall និងចូលលេងជំនួស
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPope; Trippier, Lascelles, Schar, Hall; Longstaff, Guimaraes, Joelinton; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ PSG ៤:១ Newcastle
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



