
ក្រុមការពារតំណែងជើងឯកមេឃខៀវMan.City និងត្រូវបើកទ្វារកីឡដ្ឋាន Etihad Stadium ទទួលក្រុមភ្ញៀវ RBLeipzig ដែលជាគូសត្រូវចាស់ សម្រាប់ការប្រកួតពានរង្វាន់ UCL ក្នុងពូលC នាវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃទី២៩ ខែ វិច្ឆិកា ២០២៤ខានស្អែកនេះ។ ការពិតសម្រាប់ក្រុមទាំងពីរនេះបានឈាន ទៅវគ្គ១៦ក្រុមចុងក្រោយរួចទៅហើយខណៈ Man.City ឈរនៅកំពូលតារាងមាន១២ពិន្ទុពោលគឺឈ្នះទាំង៤ដងក្នុងវគ្គជម្រុះក្នុងពូល ខណៈ RB Leipzig មាន៩ពិន្ទុឈរនៅលេខរៀងទី២ក្រោយប្រកួតបាន៤ដងដូចគ្នា។
១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Man.City ឈ្នះ៣ ខណៈ RB Leipzig ឈ្នះ១និងស្មើ១។ទោះយ៉ាងណាក្នុងចំណោម ៥ប្រកួតនោះនៅវគ្គបញ្ចប់ចែកពូល Man.City ធ្លាប់លត់ RB Leipzig ដោយលទ្ធផល រហូតដល់ទៅ៧ទល់និង១ កាលពីថ្ងៃទី
១៤ខែមិនា ឆ្នាំ២០២៣នេះ។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Kevin De Bruyne និង Mateo Kovacic នឹងមិនទាន់អាចបង្ហាញខ្លួនទេរហូតដល់ខែក្រោយ។Matheus Nunes នៅមិនទាន់អាចចូលលេងនិងអាចដាក់ជាកីឡាករបម្រុង។របួសរបស់ John Stones មិនអាក្រក់ដូចការភ័យខ្លាចដំបូងឡើយ ហើយគាត់មានកាយសម្បទាគ្រប់គ្រាន់ក្នុងការលេងជាកីឡាករបម្រុងនៅចុងសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Gvardiol; Rodri, Akanji; Foden, Alvarez, B Silva, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមRB Leipzig(ភ្ញៀវ)
ខ្សែប្រយុទ្ធ Dani Olmo, Timo Werner និង Benjamin Sesko ខកខានការធ្វើដំណើរទៅ Manchester City ខណៈ Willi Orban និង El Chadaille Bidevau ក៏អវត្តមានដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងBlaswich; Henrichs, Simakan, Lukeba, Raum; Simons, Schlager, Haidara, Forsberg; Openda, Poulsen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺMan.City ៣:១ RBLeipzig
ប្រភព:whoscored &sportskeeda&sportsmole
វីដេអូ:

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



