
ការប្រកួតក្របខ័ណ្ឌ Serie A ចុងសប្តាហ៍នេះពិតជាកក្រើករវាងក្រុមម្ចាស់ផ្ទះ Juventus បើកទ្វារកីឡដ្ឋាន Allianz Stadium វេលាម៉ោង ២និង ៤៥នាទីឈានចូលថ្ងៃចន្ទក្នុងការប្រកួត Derby d’Italia ដែលជាការប្រកួតលីកលើកទី ១៨១ រវាងក្រុមយក្សអ៊ីតាលីទាំងពីរ។Juventusបច្ចុប្បន្នកំពុងដេញតាមពីក្រោយក្រុមនាំមុខតារាង Inter Milan ត្រឹមពីរពិន្ទុប៉ុណ្ណោះក្នុងតារាងដូច្នេះប្រសិនពួកគេអាចយកជ័យជំនះលើគូ ប្រជែងបាននោះនិងនាំពួកគេឡើងមកឈរនៅលើកំពូលតារាងវិញ។
១.ប្រវត្តិជួបគ្នា
Juventus បានឈ្នះ ៥ ប្រកួតក្នុងចំណោម ៨ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Serie A ហើយបាន ឈ្នះរាល់ការប្រកួតពីរលើកចុងក្រោយរបស់ពួកគេដោយមិនមានការរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់។ Inter Milan មិនឈ្នះក្នុង 15 ប្រកួតក្នុងចំណោម 17 ប្រកួតចុងក្រោយរបស់ពួកគេក្រៅផ្ទះទល់នឹង Juventus ក្នុងក្របខ័ណ្ឌ Serie A ហើយបានបរាជ័យក្នុងការរកគ្រាប់បាល់វាយបកតាមពីក្រោយក្នុង ៩ ប្រកួត។
២.ពត៌មានក្រុមJuventus(ម្ចាស់ផ្ទះ)
Manuel Locatelli កំពុងតែមានបញ្ហារបួសឆ្អឹងជំនី ហើយនឹងត្រូវបានវាយតម្លៃមុនថ្ងៃអាទិត្យ បើមិនដូច្នេះទេ Fabio Miretti នឹងជំនួសគាត់នៅខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSzczesny; Gatti, Bremer, Rugani; McKennie, Miretti, Locatelli, Rabiot, Kostic; Chiesa, Vlahovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៣.ពត៌មានក្រុម(ភ្ញៀវ)
ខ្សែបម្រើការពារ Alessandro Bastoni បានរងរបួសកាលពីសប្តាហ៍មុននិងមិនមានវត្តមាននៅយប់ថ្ងៃអាទិត្យនេះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Darmian, De Vrij, Acerbi; Dumfries, Barella, Calhanoglu, Mkhitaryan, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺJuventus ១ : ១ Inter Milan
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



