
ក្រុមTottenham និងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីទទួលស្វាគមន៏ក្រុម Aston Villa សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ វេលាម៉ោង៩យប់នេះនៅទឹកដី London Stadium ។ សម្រាប់ម្ចាស់ផ្ទះធ្វើមិនសូវបានល្អទេសម្រាប់ Tottenham Hotspur ដោយ៦ប្រកួតចុងក្រោយគឺឈ្នះ៤និងចាញ់២លើកចុងក្រោយឈរនៅលេខរៀងទី៤ ខណៈភ្ញៀវ Aston Villa ឈុ្នះ៤ស្មើ១និងចាញ់១ឈរនៅលេខរៀងទី៥។
១.ប្រវត្តិជួបគ្នា
Tottenham Hotspur បានចាញ់ពីរប្រកួតក្នុងចំណោមបីប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Aston Villa ក្នុងក្របខ័ណ្ឌ Premier League ហើយបានចាញ់ការប្រកួតនេះចុងក្រោយដោយពិន្ទុ ២-០ កាលពីរដូវកាលមុន។Aston Villa បានឈ្នះរាល់ការប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League។
២.ពត៌មានក្រុមTottenham(ម្ចាស់ផ្ទះ)
Tottenham មិនមានវត្តមានកីឡាករ Yves Bissouma ដោយត្រូវព្យួរ ខណៈ Pape Matar Sarr នៅមិនទាន់ប្រាកដ ដូច្នេះ Rodrigo Bentancur អាចនឹងចាប់ដៃគូជាមួយ Pierre-Emile Hojbjerg នៅមូលដ្ឋានខ្សែបម្រើ។ Destiny Udogie បានដកខ្លួនចេញពីក្រុមអ៊ីតាលី និងលេងតួនាទីខ្សែការពារឆ្វេង។ ក្នុងនោះដែTottenham មានកីឡាករមិនតិចជាងប្រាំបីនាក់ទេ ដែលរងររបួសជាមួយក្នុងនោះមាន Micky van de Ven និង James Maddison ក្។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Dier, Davies, Udogie; Hojbjerg, Skipp, Bentancur; Kulusevski, Son, Johnson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមAston Villa(ភ្ញៀវ)
Tyrone Mings, Emiliano Buendia និង Jacob Ramsey ត្រូវបានបញ្ជាក់ថាអវត្តមានសម្រាប់ Villa ប៉ុន្តែ Diego Carlos នឹងត្រូវបានវាយតម្លៃទោះបីជាមិនទំនងអាចចាប់ផ្តើម។គ្រូបង្វឹក Unai Emery អាចនឹងដាក់ជម្រើស១១នាក់ដំបូងដូចពេលទទួលជ័យជម្នះក្នុងផ្ទះលើក្រុម Fulham កាលពីលើកមុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Cash, Konsa, Torres, Digne; McGinn, Kamara, Luiz, Bailey; Diaby, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-២-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ២ : ២ Aston Villa
ប្រភព:whoscored &sportskeeda&sportsmole

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



