Close
Featured-Image
Prediction: Newcastle អាចតទល់និង Chelsea ដែលមានប្រវត្តិល្អពេលជួបពួកគេបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមសារិកាព្រៃ Newcastle United និង តោខៀវChelsea នឹងត្រូវធ្វើការតស៊ូជាមួយគ្នាសម្រាប់ការប្រកួតក្នុងតារាងក្របខណ្ឌ Premier League នៅកីឡដ្ឋាន St James’ Park នៅវេលាម៉ោង១០យប់នារាត្រីថ្ងៃសៅរ៏ស្អែកនេះ។សម្រាប់ម្ចាស់ផ្ទះ Newcastle មុនការសម្រាកប្រកួតលក្ខណៈអន្តរជាតិជម្រុះEuro ២០២៤ ពួកគេឈរនៅលេខរៀងទី ៧ ក្នុងតារាងដោយមាន ២០ ពិន្ទុពីការប្រកួតចំនួន ១២ ដងខណៈក្រុមតោខៀវChelsea ឈរនៅលេខរៀងទី ១០មាន១៦ពិន្ទុ។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

៥ប្រកួតចុងក្រោយ Chelsea ឈ្នះ៣ ខណៈ Newcastle ឈ្នះ១ និងស្មើ១ ។សម្រាប់ការប្រកួតចុងក្រោយគឺ​​​​នៅថ្ងៃទី២៨

ខែឧសភា ឆ្នាំ២០២៣គឺ Chelsea ១: ១ Newcastle ។

Chelsea vs Newcastle - fixture information, ticket information and where to watch Chelsea in the USA | News | Official Site | Chelsea Football Club
២.ពត៌មានក្រុមNewcastle(ម្ចាស់ផ្ទះ)
អ្នក​ចាត់​ការ​ក្លឹប Newcastle លោក Eddie Howe អាច​នឹង​គ្មាន​កីឡាករ​ដល់​ទៅ ១១ នាក់​សម្រាប់​ជំនួបទល់និង Chelsea នៅ​ថ្ងៃ​សៅរ៍។
ខ្សែ​ប្រយុទ្ធ Callum Wilson មាន​បញ្ហា​ភ្លៅ ប៉ុន្តែក្រុមអាចនិងស្វាគមន៏ការមកដល់របស់ខ្សែប្រយុទ្ធឆ្នើមAlexander Isak ។
Harvey Barnes, Sven Botman, Elliot Andersen, Jacob Murphy, Matt Targett និង Dan Burn មានបញ្ហារបួសទាំងអស់។
រីឯLewis Hall ដែលកំពុងខ្ចីជើងពី Chelsea មិនមានសិទ្ធិលេងនៅទីនេះទេ។Miguel Almiron មិន​អាច​ចូល​លេង​ឱ្យ​ប៉ារ៉ាហ្គាយ​ពេល​សម្រាក​អន្តរជាតិ​បាន​ទេអាចនិងត្រលប់មកវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPope; Trippier, Lascelles, Schar, Livramento; Longstaff, Guimaraes, Willock; Almiron, Gordon, Joelinton
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់

Chelsea vs. Newcastle United, Premier League: Live blog - We Ain't Got No History
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)

បញ្ជីឈ្មោះអវត្តមានរបស់ Chelsea មានកីឡាករមិនតិចជាងប្រាំបីនាក់នោះទេមានដូចជាៈ Christopher Nkunku និង Romeo Lavia ទាំងពីរនាក់មើលទៅនឹងអាចត្រលប់មកវិញពេញលេញពីរបួសនៅសប្តាហ៍ខាងមុខនេះ។
Levi Colwill ក៏អាចត្រលប់មកទីនេះផងដែរ ក្រោយខកខានការបំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុមអង់គ្លេស ដោយសាររបួសស្មា។
Mauricio Pochettino អាចដាក់ជម្រើស១១នាក់ដំបូងទល់នឹង Manchester City កាលពីពីរសប្តាហ៍មុន។

-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; James, Disasi, Silva, Cucurella; Fernandez, Caicedo, Gallagher; Palmer, Jackson, Sterling
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ  Newcastle ១:២ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930