
លោក Glen Johnson បានលើកឡើងថាវាពិតជារឿងលំបាកសម្រាប់ខ្សែការពារមួយចំនួនធំដែលអាចរារាំង ការបញ្ចប់ទីរបស់កំពូលខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Man.City បាន។ ប៉ុន្តែជាការឆ្លើយតបវិញវីរបុរសក្រុមហង្សក្រហម Liverpool និងជាអតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសជឿជាក់ថាខ្សែការពារកណ្តាល Virgil van Dijk និងអាចរារាំងមិនអោយ Erling Haaland អាចបញ្ចប់ទីបានដោយងាយស្រួលជាពិសេសគឺការរកគ្រាប់បាល់ក្នុងប្រអប់ទីតែម្តង។
វីរបុរសក្រុមហង្សក្រហម Liverpool និងជាអតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសបានព្យាករណ៏មុនការប្រកួតក្របខ័ណ្ឌ Premier League នាចុងសប្តាហ៏នេះថា: វាជារៀងលំបាកណាស់ដែលត្រូវលេងប្រឈមនិងក្រុមដែលមានទម្រង់លេងខ្លាំងក្នុងទឹកដី ដូច្នេះ Liverpool ត្រូវតែប្រុងប្រយ័ត្នមិនត្រឹមតែបង្កើតយុទ្ធសាស្រ្តការពារនៅជុំវិញ Haaland ប៉ុណ្ណោះទេ អ្វីដែលក្រុមត្រូវធ្វើគឺប្រព័ន្ធការពារនិងរារាំងការបញ្ចូនបាល់ពីខ្សែបម្រើសផ្សេងទៀតដល់ Haaland ផងដែរ។
គួរបញ្ជាក់ថាក្រុមទាំងពីរស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ខណៈដែលក្រុមទាំងពីរឈរនៅកំពូលតារាងក្របខណ្ឌលីគ កំពូលអង់គ្លេសខណៈក្រុមហង្សក្រហមបានឈ្នះបីលើកក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Man City ខណៈMan.City បានឈ្នះពីរលើកចុងក្រោយកាលពីពេលថ្មីៗនេះ។
ប្រភព: Besoccer

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



