Maguire ទទួលបានការសុំទោសពីសមាជិកសភាហ្គាណា ក្រោយត្រូវបានចំអកកាលពីមួយឆ្នាំមុន

Published 3 years ago
748 Views
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ខ្សែការពារកណ្តាល Harry Maguire ត្រូវបានចំអកលកលើយនៅក្នុងសភា Ghanaian ក្នុងខែធ្នូ ឆ្នាំ ២០២២ ចំពេលរូបគាត់ត្រូវបានអ្នកគាំទ្រមានមតិរិះគន់ជាច្រើន ចំពោះការបង្ហាញសមត្ថភាពនៅលើទីលានសម្រាប់ Manchester United នៅអំឡុងពេលនោះ។ លោក Isaac Adongo ដែលជាសមាជិកសភាតំណាងឱ្យមណ្ឌលបោះឆ្នោត Bolgatanga Central Constituency បាននិយាយសំដៅចំៗទៅកាន់ Maguire ស្របពេលដែលគាត់បានថ្កោលទោសអនុប្រធានាធិបតីលោក Mahamudu Bawumia លើករណីអនុវត្តសេដ្ឋកិច្ចក្នុងប្រទេសហ្គាណា។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជិត១ឆ្នាំទើប Maguire ទទួលបានការសូមទោសត្រលប់មកវិញ ក្រោយពីលោក Adongo បានឃើញសមត្ថភាពល្អប្រសើរឡើងវិញរបស់ Maguire នៅកីឡដ្ឋាន Old Trafford នាពេលប៉ុន្មានប្រកួតចុងក្រោយនេះ៕

ប្រភព៖ sportbible

Related Articles
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930