
ស្វីសអាចមានឪកាសកក់កៅអីសម្រាប់ការប្រកួតពានរង្វាន់ Euro ២០២៤ ប្រសិនបើពួកគេយកឈ្នះកូសូវ៉ូក្នុងការប្រកួតចុងក្រោយក្នុងពូល I នៅកីឡដ្ឋាន St. Jakob-Park ក្នុងទីក្រុង Basel នៅថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យវេលាម៉ោង ២:៤៥នាទីទាបភ្លឺ។ទន្ទឹមនឹងនេះដែរ កូសូវ៉ូ ត្រូវតែទាមទារពិន្ទុឈ្នះដាច់ខតទល់នឹងស្វីស ប្រសិនបើពួកគេចង់រក្សាក្តីសង្ឃឹមឈរនៅលេខរៀងទី២ដើម្បីមានឪកាស ទៅប្រទេសអាឡឺម៉ង់។ ៦ប្រកួតចុងក្រោយរបស់ស្វីសគឺឈ្នះ២ស្មើ៤ ឈរនៅលេខរៀងទី១ខណៈ កូសូវ៉ូឈ្នះឈ្នះ២ស្មើ២និងចាញ់២ឈរនៅលេខរៀងទី៤
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នា២លើករួចមកហើយខណៈការប្រកួតនោះបញ្ចប់ក្នុងលទ្ធផលស្មើគ្នាទាំងពីរលើក។
២.ពត៌មានក្រុមស្វីស(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Akanji, Elvedi, Zesiger, Rodriguez; Freuler, Xhaka, Zakaria; Shaqiri, Amdouni, Vargas
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៣.ពត៌មានក្រុម(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMuric; Dellova, Aliti, Hajrizi; Hadergjonaj, Loshaj, Zyba, Muslija, Vojvoda; Rashica; Rrahmani
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ស្វីស ២ :១ កូសូវ៉ូ
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC


