Close
Featured-Image
កីឡាករ ៥ រូបអាចនឹងបោះបង់សញ្ជាតិអង់គ្លេស ដោយចង់ប្តូរសញ្ជាតិថ្មីមុន​ Euro 2024
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ គ្រូបង្វឹកតោកំណាចអង់គ្លេសលោក Gareth Southgate បានបង្ហាញកីឡាករ​ចំនួន៥នាក់ ​ដែល​អាច​នឹងបោះបង់ប្រទេស​អង់គ្លេស និង​ប្តូរ​សញ្ជាតិ​មុន​ព្រឹត្តិការណ៍ Euro 2024 ខាងមុខមកដល់៖

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១). Anthony Gordon

ទោះបីជាបានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្រុម Newcastle United ប៉ុន្តែ Gordon មិនទាន់ត្រូវបានរាប់បញ្ចូលក្នុងកម្រិតខ្ពស់សម្រាប់ក្រុមតោកំណាចនៅឡើយ។ ដោយឡែក Gordon លេងឱ្យក្រុម U២១ អង់គ្លេស ហើយក៏កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ប្រទេសស្កុតឡែន និងសាធារណរដ្ឋអៀរឡង់។

Anthony Gordon urged to focus on Everton improvement to boost World Cup  hopes | The Independent

២). Eddie Nketiah

ខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal នៅតែអាចផ្លាស់ប្តូរភាពស្មោះត្រង់ចំពោះជាតិរបស់គាត់បាន ចំពេលហ្គាណាកំពុងចាប់ចាប់អារម្មណ៍។ Nketiah បានបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសអង់គ្លេសកាលពីខែមុនក្នុងអំឡុងពេលប្រកួតមិត្តភាពជាមួយអូស្ត្រាលីនៅទីក្រុង Wembley ។

Emotional Eddie Nketiah dedicates Arsenal hat-trick to late aunt who passed  away as he reveals family were in stands | The Sun

៣). Eberechi Eze

កីឡាករ Eze របស់ Crystal Palace អាចតំណាងឱ្យប្រទេសនីហ្សេរីយ៉ា ប៉ុន្តែវាហាក់បីដូចជាមិនទំនងនោះទេ ដោយសារខ្សែបម្រើរូបនេះបានចូលរួមជាមួយក្រុមអង់គ្លេសជាច្រើនលើករួចមកហើយ។

Eberechi Eze explains the meaning behind his goal celebration | British GQ

៤). Morgan Gibbs White

ប្រទេសចាម៉ៃកាបានកំណត់គោលដៅតារាអង់គ្លេសជាច្រើននាក់ពីមុនមក ហើយ Gibbs White របស់ក្រុម Nottingham Forest គឺជាម្នាក់ក្នុងចំណោមកីឡាករទាំងនោះ។

GW26 Ones to watch: Morgan Gibbs-White

៥). Ezri Konsa

បន្ទាប់ពីការចាប់ផ្តើមដ៏ត្រចះត្រចង់ក្នុងរដូវកាល ២០២៣/២៤ ក្រោមការដឹកនាំរបស់លោក Unai Emery ខ្សែការពារ Konsa របស់ Aston Villa បានទទួលការកោះហៅជាលើកដំបូងក្នុងសប្តាហ៍នេះ បន្ទាប់ពីរបួសកីឡាករ Levi Colwill របស់ Chelsea ។ ទោះជាយ៉ាងណាក៏ដោយ Konsa ត្រូវបានគេរាយការណ៍ថាមានសិទ្ធិលេងឱ្យប្រទេស DR Congo, Angola និង Portugal។

Ezri Konsa slumps to the floor in disbelief after learning Aston Villa goal  vs Watford had been awarded to Tyrone Mings | talkSPORT

ប្រភព៖ sportbible

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930