

ក្រុមមិនទាន់ស្គាល់ឈ្នះសោះក្នុងពូលA គឺCyprus និងត្រូវបើកទ្វារកីឡដ្ឋាន ទទួលក្រុមលេខ១អេស្បាញសម្រាប់ការប្រកួត ជម្រុះពានរង្វាន់ Euro ២០២៣ នៅវេលាម៉ោង១២យប់ថ្ងៃព្រហស្បត្ត៏ឈានចូលថ្ងៃសុក្រនេះ។ ការពិតម្ចាស់ជើងឯក Euro ២០០៨័&២០១២ បានកក់កៅអីទៅព្រឹត្តការណ៏ ប្រកួតនាប្រទេសអាឡឺម៉ង់រួចទៅហើយក្រោយប្រកួត ៦ដងមាន១៥ពិន្ទុឈរ នៅលេខរៀងទី១ ខណៈប្រទេសសៃព្រឹសជាក្រុមមិនទាន់ឈ្នះសោះក្រោយប្រកួតបាន៧ដងឈរនៅបាតតារាង។
១.ប្រវត្តិជួបគ្នា
ជាការជួបគ្នាលើកទី១០ រវាងសាយព្រឺស និងអេស្ប៉ាញ។ ក្រុមម្ចាស់ផ្ទះបានឈ្នះតែមួយប្រកួតខណៈ៨ប្រកួត គឺអេស្បាញជាអ្នកឈ្នះ។ក្រុមភ្ញៀវធ្លាប់លត់សាយព្រឺស២ប្រកួតចុងក្រោយដោយលទ្ធផលសរុប ដល់ទៅ១៤ទល់និង០ ។៣ប្រកួតចុងក្រោយគឺក្រុមម្ចាស់ផ្ទះមិនដែលរកបានគ្រាប់ បាល់នោះទេសសម្រាប់ការប្រកួត៤ប្រកួតក្នុងផ្ទះនោះ។
២.ពត៌មានក្រុមសាយព្រឺស(ម្ចាស់ផ្ទះ)
Cyprus នឹងគ្មាន Pieros Sotiriou និង Demetris Demetriou សម្រាប់ការប្រកួតក្នុងខែវិច្ឆិកា។ Loizos Loizou វ័យ២០ឆ្នាំឆ្នាំត្រូវបានគេរំពឹងថានឹងដឹកនាំក្រុម ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPanagi; Andreou, Karo, Kyprianou, Gogic, Ioannou; Kyriakou, Charalampous, Kousoulos; Loizou, Kastanos
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២

៣.ពត៌មានក្រុមអេស្បាញ(ភ្ញៀវ)
ក្រុមភ្ញៀវនិងមិនមានវត្តមានអ្នកចាំទីKepa,ខ្សែការពារ Aymeric Laporte និង Alejandro Balde ។ ខណៈគ្រូបង្វឹកលោក De la Fuente ត្រូវបានគេរំពឹងថានឹងផ្តល់ឪកាសចូលលេងដល់ Alex Grimaldo, Alex Remiro, Aleix Garcia និង Rodrigo Riquelme ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSimon; Carvajal, Torres, Le Normand, Grimaldo; Merino, Rodri, Gavi; Yamal, Morata, Oyarzabal
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Cyprus 0:៤ អេស្បាញ
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



