(បរទេស)៖ អតីតកីឡាកររបស់ Barcelona Chelsea និង Arsenal គឺលោក Cesc Fabregas បានវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកក្លឹប Como ដែលលេងក្នុងលីគលំដាប់ទី ២ នៅប្រទេសអ៊ីតាលីបច្ចុប្បន្ន។ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៣៦ឆ្នាំ បានប្រកាសចូលនិវត្តន៍ពីកីឡាករអាជីពលេងក្នុងតំណែងខ្សែបម្រើកណ្តាលតាំងពីខែកក្កដា ឆ្នាំ២០២៣ មុនពេលចាប់យកតួនាទីគ្រូបង្វឹកជាលើកដំបូង។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សក្រុម Como ពុំទាន់មានគ្រូបង្វឹកពេញសិទ្ធិនោះទេ ក្រោយបណ្តេញលោក Moreno Longo ចេញពីតំណែង ក្នុងគ្រាដែលពួកគេស្ថិតនៅលេខរៀងទី៦ ក្នុងតារាងពិន្ទុបណ្តោះអាសន្ន មុនឈានដល់ការតែងតាំងអតីតកីឡាកររបស់ខ្លួន។ មុនពេលឈានដល់ការប្រកាសព្យួរស្បែកជើងបាល់ទាត់នេះដែរ Fabregas ក៏ធ្លាប់បង្ហាញខ្លួន ១៧ លើកជាមួយក្លឹប Como នៅពេលបញ្ចប់រដូវកាលមុនដែរ។ Cesc Fabregas បានក្លាយជាកីឡាករជនជាតិអេស្ប៉ាញដំបូងគេ ដែលបានវិវត្តន៍ខ្លួនពីកីឡាករអាជីពទៅជាគ្រូបង្វឹកនៅអ៊ីតាលី៕
ប្រភព៖ THE SUN