ក្រុមកាំភ្លើងធំ Arsenal របស់លោក Mikel Arteta និងត្រូវបើកទ្វារកីឡដ្ឋានEmirates ទទួលស្វាគមន៏ភ្ញៀវ Burnley របស់លោក Vincent Kompany ក្នុងក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃសៅរ៏នេះនាវេលាម៉ោង ១០យប់។ការប្រកួតរវាងក្រុមទាំងពីរនៅក្របខណ្ឌ EPL ចុងក្រោយគឺ Arsenal បានស្គាល់ចាញ់លើកដំបូងដូច Spur ក្រោមថ្វីជើង Newcastle ជាមួយគ្រាប់បាល់ដ៏ចម្រូងចម្រាស ខណៈ Bunrley បានប្រកួតចាញ់ Crystal Palace ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ២ទល់និង០។
សម្រាប់ Arsenal អាចនិយាយបានថា ៦ប្រកួតចុងក្រោយនៅក្របខណ្ឌEPL គឺ ឈ្នះ៣ស្មើ២និងចាញ់១ ឈរនៅលេខរៀងទី៤មាន១៤ពិន្ទុ ខណៈ Burnley ៦ប្រកួតចុងក្រោយឈ្នះ១ចាញ់៥ ឈរនៅលេខរៀងទី១៩ក្បែរបាតតារាង។បច្ចុប្បន្ន Arsenal មានគម្លាត ៣ពិន្ទុពី Man.CIty និង ២ពិន្ទុ ពី ក្រុម Tottenham។ដូច្នេះប្រសិនពួកគេបរាជ័យ Arsenal និងថយគម្លាតបន្តិចម្តងពី Top ៤ ខណៈក្រុមលេខ៥ Aston Villa មានគម្លាតពីពួគគេ ត្រឹម
២ពិន្ទុប៉ុណ្ណោះ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា ១៨ប្រកួតចុងក្រោយគឺ ១៧ដង Arsenal តែងផ្តួល Bunrley ទោះយ៉ាងណា៥ប្រកួតចុងក្រោយពេលជួបគ្នា Arsenal រកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ទេទល់ Burnley នោះ។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Jurrien Timber នៅតែអវត្តមានរយៈពេលយូរសម្រាប់ក្រុមកាំភ្លើងធំ។Thomas Partey និង Gabriel Jesus ក៏ត្រូវបានដកចេញដោយសាររបួស។
រីឯ Leandro Trossard ត្រៀមលេងចាប់ដៃគូជាមួយ Martinelli ក្រោយធ្វើបានល្អទល់នឹង Sevilla នៅពាក់កណ្តាលសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Havertz, Jorginho, Rice; Saka, Trossard, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមBurnley(ភ្ញៀវ)
គ្រូបង្វឹកVincent Kompany អាចនឹងគ្មានកីឡាករបួននាក់សម្រាប់ការប្រកួតនេះខណៈខ្សែបម្រើ Josh Cullen គួរតែត្រលប់មកក្រុមវិញបន្ទាប់ពីរងការព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Roberts, O’Shea, Beyer, Taylor; Gudmundsson, Berge, Brownhill, Cullen, Koleosho; Amdouni
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣:០ Burnley
ប្រភព:whoscored &sportskeeda&sportsmole