
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានអះអាងថាខ្សែប្រយុទ្ធ Nicolas Jackson គួរតែរកបានរហូតដល់ទៅ ៦ គ្រាប់ឯណោះទល់នឹង Tottenham Hotspur កំលុងការប្រកួត នៅដើមសប្តាហ៍នេះខណៈបរាជ័យនោះបានធ្វើអោយក្រុមម្ចាស់ ផ្ទះដែលនាំ មុខ តារាង ចាប់ផ្តើមរដូវកាលបានស្គាល់រសជាតិបរាជ័យលើក ដំបូង។ មួយវិញទៀតចាប់តាំងពីការមកដល់របស់ Jackson ពីក្រុម Villarreal នៅរដូវក្តៅ កីឡាករអន្តរជាតិសេណេហ្គាល់បានជួបផលវិបាកក្នុងការរកគ្រាបបាល់នៅទឹកដី Stamford Bridge ដោយស៊ុតបញ្ចូលទីបានតែ ៣ ដងប៉ុណ្ណោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនជួបក្រុមឡើងមកលេខរៀងទី១គឺ Man. City គ្រូបង្វឹកអាហ្សង់ទីនលោកលោក Pochettino បានលើកឡើងថាៈវាជារឿងងាយស្រួលសម្រាប់គាត់ដែលស៊ុតបានបីគ្រាប់(Hat-Trick)។ទោះបីជាគាត់នៅក្មេងតែ Jackson ត្រូវមានភាពចាស់ទុំជាងនេះហើយសម្រាប់ការប្រកួត នោះគាត់គួរណាស់តែស៊ុតបានរហូតដល់ទៅ៦គ្រាប់ឯណោះ។ យ៉ាងណាមិញវត្តមានរបស់ Jackson គឺនៅតែបន្តកំលុងពេលកីឡាករ Armando Broja ដែលមិនមានវត្តមានចាប់តាំងពីខែតុលា ដោយសារបញ្ហាជង្គង់ថ្មី។ជាងនេះទៅទៀត Christopher Nkunku មិនទាន់បានបង្ហាញខ្លួនជាលើកដំបូងនៅឡើយទេ ដោយសារតែរបួសជង្គង់ផងដែរនោះ។
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



