

អ្នកចាត់ការក្រុម Tottenham Hotspur លោក Ange Postecoglou បានផ្តល់ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា James Maddison និង Micky van de Ven នឹងអវត្តមាន ដោយសាររបួសរហូតដល់បញ្ចប់ឆ្នាំ ២០២៣នេះតែម្តង។ គួរបញ្ជាក់ថាកីឡាករដែលលេងនៅតំបន់ការពារទាំងពីរគឺខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេស Maddision និង កីឡាករអន្តរជាតិហូឡង់ Van De Ven បានចូលប្រកួតត្រឹមតែពាក់កណ្តាលតង់ពេលចាញ់ Chelsea ៤ទល់និង១កាលពីថ្ងៃច័ន្ទនៅក្របខណ្ឌ EPL លើកដំបូង.។ ក្រោយទទួលរងលទ្ធផលនេះក្រុមបន្តរងផលប៉ះពាល់ខ្សែបម្រើ-ការពារ Van de Ven បានរងរបួសសរសៃពួរធ្ងន់ធ្ងរនៅលើភ្លៅខាងស្តាំខណៈក្រុមគ្រូពេទ្យវេជ្ជសាស្រ្តកំពុងតាមដាន។រីឯខ្សែការពារស្លាវឆ្វេង Maddison បានរងរបួសកជើងស្តាំពេលរអិលចូលក្នុងប្រអប់ទីក្រុមChelsea។

ទោះយ៉ាងណា Maddison បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro ២០២៤ នៅខែវិច្ឆិកា ជាមួយប្រទេស Malta និង North Macedonia ស្របពេលលោក Postecoglou បានលើកឡើងពីក្តីបារម្មណ៏របស់ក្រុមមុនជំនួបជាមួយម្ចាស់ផ្ទះWolverhampton នៅ វេលាម៉ោង ៧: ៣០យប់ថ្ងៃសៅរ៏នេះ។
ប្រភព: sportsmole

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



