
គុនខ្មែរ៖ ក្រោយពីការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា នៅក្នុងកម្មវិធី Wurk Kun Khmer កាលពីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ ស្រាប់តែមានបងប្អូនយើងជាច្រើនបានធ្វើការគូរផ្គង់អ្នកលេងពូថៅដៃរូបនេះជាមួយលំដាប់កីឡាករកំពូលៗជាច្រើន ដែលមានដូចជា ដាវ លីឌុច ដែលទើបនិងប៉ះជាមួយនឹង ព្រំ សំណាង, រីឆាត ប្រាវ៉ូ ដែលធ្លាប់ផ្តួលធារ៉ា សន្លប់កាលនៅប្រទេសជប៉ុន និងកីឡាករលំដាប់កំពូលៗជាច្រើនទៀត ហើយក្នុងក៏មានម្នាក់ដែលជាអ្នកប្រដាល់ភូមាធ្លាប់វាយ ដាវ លីឌុច ឈ្នះ២លើក និងស្មើ១លើក គឺ ទុនទុន មីន ។ ប៉ុន្តែទោះបីជាយ៉ាងណាមិញ ស្ថាបនិក IPCC Kun Kmer លោក Tommy Kim ហាក់បីបានចេញមកជ្រានចោលការជួបគ្នារវាងអ្នកទាំងពីរ ដោយសារតែបច្ចុប្បន្នទុនទុន មីនគឺឡើងគីឡូ ៨០ ឯណោះ ខណៈ ធឿន ធារ៉ា គឺស្ថិតគីឡូ ៧២ប៉ុណ្ណោះ។ លោក Tommy Kim បានសរសេរលើគណនីផ្លូវការណ៍របស់លោកថា៖ «ឃេីញបងប្អូនផ្គូរផ្គង ធារ៉ា និង ទុនទុនមីន …គ្រាន់តែចង់ប្រាប់ថា ទុនទុនមីន 80គីឡូជាងហេីយ»។ គួររំលឹកផងដែលថា ធឿន ធារ៉ា នឹងមានភារកិច្ចសំខាន់នៅចុងខែវិច្ឆិកានេះ ដោយរូបគេត្រូវជួបជាមួយនឹងកីឡាករមកពី៧សាសន៍ផ្សេងៗគ្នា ដោយជាការប្រកួត៣ជុំក្នុងមួយថ្ងៃ ដើម្បីមានឪកាសឈ្នះរង្វាន់ខ្លាញ់គោលពី Ganzberg ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

