
ក្រុមភ្ញៀវ Inter Milan កំពុងតែខិតខំប្រឹងប្រែងសម្រាប់ការធានាបានកៅអីរបស់ពួកគេក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសអូទ្រីស ដើម្បីជួបក្រុម Red Bull Salzburg ក្នុងពូល D នៅវេលាម៉ោង ៣ទាបភ្លឺឈានចូលច្ងៃព្រហស្បត្ត៏ទី ៩ វិច្ឆិកា ២០២៣ ស្អែកនេះ។ក្រុមទាំងពីរជួបគ្នានៅកីឡដ្ឋាន Red Bull Arena ត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីInter Milanបានទទួលជ័យជម្នះ ២ទល់និង១ក្នុងការប្រកួតនៅ San Siro ។ ៣ប្រកួតចុងក្រោយគឺ Inter Milan ឈ្នះ២ស្មើ ខណៈ Salzburg ឈ្នះ១ចាញ់២។ បច្ចុប្បន្នInterMIlan មានពិន្ទុស្មើក្រុមនាំមុខតារាង Sociedad ខណៈ Salzburg ឈរនៅលេខរៀងទី៣។
១.ប្រវត្តិជួបគ្នា
ជាការជួបគ្នាលើកទី២ក្រោយចាញ់នៅទឹកដីអ៊ិតាលី ខណៈnter Milan មានកំណត់ត្រាមិនស្គាល់ចាញ់ក្នុងការធ្វើដំណើរប្រកួតក្រៅទឹកដីរបស់ពួកគេក្នុងរដូវកាលនេះ ដោយកត់ត្រាជ័យជម្នះប្រាំលើកក្នុងការប្រកួតក្រៅដីចំនួនប្រាំមួយ។Salzburg បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោមការប្រកួតក្នុងផ្ទះ ៥ លើកចុងក្រោយរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ដោយស៊ុតបញ្ចូលទីបានតែ៤គ្រាប់ និងរបូតគ្រាប់បាល់៦គ្រាប់។
២.ពត៌មានក្រុមRB Salzburg(ម្ចាស់ផ្ទះ)
Salzburg មិនមានកីឡាករតិចជាងប្រាំបីនាក់ទេ ដោយសាររបួសនៅទីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSchlager; Dedic, Solet, Pavlovic, Ulmer; Gourna-Douath, Bidsrup, Sucic; Gloukh; Simic, Konate
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-១-២
៣.ពត៌មានក្រុមInter Milan (ភ្ញៀវ)
Marko Arnautovic និង Juan Cuadrado ទាំងពីរអវត្តមានសម្រាប់ Inter ។ Benjamin Pavard បានរងរបួសពេលប្រកួតជាមួយ Atalanta នៅចុងសប្តាហ៍ ហើយឥឡូវនេះមើលទៅហាក់ដូចជាមានការពន្យាពេលនៅក្រៅទីលាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sommer; Darmian, Acerbi, Bastoni; Dumfries, Barella, Calhanoglu, Frattesi, Dimarco; Martinez, Thuram
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ RB Salzburg ១:២ Inter Milan
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



