
គុនខ្មែរ៖ ទីបំផុតអ្នកប្រដាល់គុនខ្មែរកីឡាករ ព្រ ំសំណាង បានចេញមកនិយាយការពិតហើយ ម ូលហេតុដែលរូបលោកធ្វើសូវបានល្អនៅក្នុងជំនួបដ៏អស្ចារ្យសម្រាប់គុនខ្មែររវាងខ្លួន និងអ្នកប្រដាល់ភូមាដែលមានសញ្ជាតិកាណាដាកីឡាករដាវ លីឌុច គឺដោយសារតែ ដាវ បានធ្វើការសុំផ្លាស់ប្តូរពាក់អំបោះឆៅភ្លាមៗ ព្រោះខ្លាចពាក់ហ្គង់ទៅវៃ ព្រំ សំណាង មិនសូវឈឺ ណាមួយវាជាក្បាច់ពិសេសរបសខ្លួនផង ដែលដាវ មានកម្លាំងដៃខ្លាំងជា ព្រំ សំណាង ។ ការលើកនេះគឺយោងទៅតាមកិច្ចសម្ភាហ៍រវាង ព្រំ សំណាង និងអ្នកសារព័ត៌មានម្នាក់ ដោយរូបលោកបន្ថែមថា ប្រសិនបើលោកមិនទទួលយកការវាយអំបោះឆៅទេ នោះដាវ នឹងមិនព្រមឡើងប្រកួតឡើយ ដែលវានឹងធ្វើខូចកម្មវិធី៕

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]

