
ឱកាសតិចតួចរបស់ Union Berlin ក្នុងការឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League អាចនិងបញ្ចប់ជាផ្លូវការប្រសិនក្រុមភ្ញៀវមកពីលីកកំពូលអាឡឺម៉ង់រងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះក្រុម Napoli ក្នុងការប្រកួតពូលកាលពីថ្ងៃពុធនៅឯកីឡដ្ឋាន Stadio Diego Armando Maradona វេលាម៉ោង១២និង ៤៥នាទី យប់ថ្ងៃពុធនេះ។សម្រាប់ Napoli បច្ចុប្បន្នឈរនៅលេខរៀងទី២មាន៦ពិន្ទុនិងគម្លាត៣ពិន្ទុពីក្រុមកំពូលតារាង Real Madridរីឯ Union Berlin ឈរនៅលេខរៀងទី៤ គ្មាន ពិន្ទូរាប់ទេ។សម្រាប់ ៣ប្រកួតចុងក្រោយរបស់ Napoli នៅUCL គឺឈ្នះ២ចាញ់១ខណៈ Union Berlin ចាញ់ទាំង៣។
១.ប្រវត្តិជួបគ្នា
ជួបគ្នាកាលពីខែតុលា ២០២៣ ក្រុម Napoli បានផ្តួលម្ចាស់ផ្ទះ Union Berlin ដោយលទ្ធផល ១ទល់និង០។
២.ពត៌មានក្រុមNapoli(ម្ចាស់ផ្ទះ)
Napoli មិនមានខ្សែប្រយុទ្ធឆ្នើម Victor Osimhen នោះទេ ខណៈខ្សែប្រយុទ្ធឆ្នើមអន្តរជាតិនីហ្សេរីយ៉ាងកំពុងព្យាបាលរបួសសរសៃពួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMeret; Di Lorenzo, Natan, Rrahmani, Rui; Zielinski, Lobotka, Anguissa; Politano, Raspadori, Kvaratskhelia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមUnion Berlin(ភ្ញៀវ)
ក្រុមភ្ញៀវមិនមានវត្តមាន Andras Schafer, Alexander Schwolow និង Danilho Doekhi សម្រាប់ការធ្វើដំណើរមកកាន់ទីក្រុង Naple.
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRonnow; Bonucci, Leite, Knoche; Juranovic, Khedira, Laidouni, Gosens; Becker, Behrens, Fofana
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Napoli ២ : ០ Union Berlin
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



