
ដោយត្រូវការត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការធានាបានការឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្រុមម្ចាស់ផ្ទះ Man. City និងត្រូវបើកទ្វារស្វាគមន៍ក្រុម Young Boys របស់ប្រទេសស្វីសមកកាន់កីឡដ្ឋាន Etihad សម្រាប់ការប្រកួតក្នុងពូល E នៅថ្ងៃអង្គារឈានចូលថ្ងៃពុធវេលាម៉ោង៣ទាបភ្លឺ។គួរបញ្ជាក់ថា Man.City បានផ្តួលម្ចាស់ផ្ទះ Young Boy កាលពីជើងទី១ដោយលទ្ធផល ៣ទល់និង១នៅកីឡដ្ឋាន Stadion Wankdorf ។ សម្រាប់ Man.City ៣ប្រកួតចុងក្រោយនៅUCL គឺឈ្នះទាំង៣ ខណៈ Young Boy ចាញ់២ស្មើ១និងបច្ចុប្បន្នឈរនៅលេខរៀងទី៣ក្នុងពូល G។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរនឹងជួបគ្នាជាលើកទីពីរក្រោយMan City ផ្តួលពួកគេ៣ទល់និង១ជើងទី១។Man City មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះ២៧លើក
ចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ដោយកត់ត្រាការឈ្នះ២៥លើក។
២.ពត៌មានក្រុមMan.City (ម្ចាស់ផ្ទះ)
ខ្សែប្រយុទ្ធឆ្នើមដែលពូកែរកគ្រាប់បាល់គឺ Erling Haaland បានប្តូរចេញពេលផ្តួល Bournemouth ៦ទល់និង១កាលពីថ្ងៃសៅរ៍អាចមិនមានវត្តមានចូលលេងជម្រើសដំបូងទេ។រីឯ Kevin De Bruyne គឺជាកីឡាករឆ្នើមដែលបន្តអវត្តមានសម្រាប់ Manchester City។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ederson; Akanji, Dias, Gvardiol; Walker, Rodri, Lewis, Grealish; Doku, Alvarez, Foden
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមYoung Boy(ភ្ញៀវ)
ខ្សែបម្រើ Kastriot Imer និង Lukasz Lakomy បន្តអវត្តមានសម្រាប់ក្រុមដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRacioppi; Blum, Camara, Benito, Garcia; Males, Lauper, Monteiro; Ugrinic; Itten, Elia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣ : ០ Young Boy
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



