
ក្រុមមាន់ខ្នាយមាសTottenham ដែលកំពុងឈរនៅទីកំពូលតារារាងនិងត្រូវបើកទ្វារកីឡដ្ឋាន London Stadium ទទួលក្រុមភ្ញៀវ Chelsea ដែល ជាក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៏ដូចគ្នានៅក្របខណ្ឌ EPL វេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃអង្គារស្អែកនេះ។ ក្រុមម្ចាស់ផ្ទះរបស់់លោក Ange Postecoglou សម្លឹងចង់បន្តកំនត់ត្រាឈ្នះជាលើក ទី៥ជាប់គ្នាចុងក្រោយនៅក្របខណ្ឌ EPL ក្រោយ៦ប្រកួតឈ្នះ៥និងស្មើ១ ឈរនៅលេខ រៀង ទី១ ខណៈអតីតគ្រូបង្វឹក Tottenham លោក Pochettino បច្ចុប្បន្នកំពុងដឹកនាំ Chelsea ឈរនៅលេខរៀងទី១៣ ក្រោយ៦ប្រកួតឈ្នះ ៤ស្មើ១ និង ចាញ់១។
១.ប្រវត្តិជួបគ្នា
ក្រុម Tottenham Hotspur មិនដែលឈ្នះChelsea ទេនៅ៨ ប្រកួតចុងក្រោយទល់នៅក្របខ័ណ្ឌ Premier League គិតចាប់តាំងពីមុនពេល ពួកគេទទួល ជ័យជម្នះ ២-0 ទល់នឹងក្រុមតោខៀវក្នុងខែកុម្ភៈឆ្នាំនេះ។Chelsea បានឈ្នះសរុប ១៤ ប្រកួតក្រៅ ដីទល់នឹង Tottenham Hotspur ក្នុង Premier League
២.ពត៌មានក្រុមTottenham(ម្ចាស់ផ្ទះ)
ខ្សែការពារ Destiny Udogie បានខកខានការពេលផ្តួល Crystal Palace កាលពីសប្តាហ៍មុនគួរតែត្រលប់មកវិញ។រីឯខ្សែការពារម្នាក់ទៀតគឺ Ben Daviesក៏ប្រឈមនឹងការធ្វើតេស្តកាយសម្បទាសិនមុនសម្រេចថាលេងបានរឺមិនបាន។ក្រៅពីនោះក្រុមនាំមុខតារាង Tottenham មានកីឡាករ Ryan Sessegnon, Ivan Perisic, Manor Solomon និង Alfie Whiteman សុទ្ថតែអវត្តមានដោយសាររបួសអវត្តមាន។រីឯ Rodrigo Bentancur ត្រៀមចូលលេងបម្រុងក្រោយមិនបានលេងទល់ Crystal Palace ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vicario; Porro, Romero, Van de Ven, Udogie; Sarr, Bissouma; Kulusevski, Maddison, Johnson; Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Chelsea នៅតែមានកីឡាករមិនតិចជាង ៧ នាក់ដែលកំពុងរងរបួស ខណៈBenoit Badiashile បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ចាប់តាំងពីខែឧសភាទល់និង Blackburn នៅពាក់កណ្តាលសប្តាហ៍អាចនិងចូលលេងជម្រើសដំបូង។ Cole Palmer មានបញ្ហាកជើងពេលផ្តួល Blackburn នៅពាក់កណ្តាលសប្តាហ៍និងត្រូវវាយតម្លៃ ខណៈ Mykhailo Mudryk ត្រលប់មកវិញក្នុងការហ្វឹកហាត់ពេញលេញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Disasi, Silva, Badiashile, Colwill; Fernandez, Caicedo, Gallagher; Palmer, Jackson, Sterling
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺTottenham ២ : ១ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



