Casemiro គិតថា គ្រូបង្វឹករូបនេះជាជម្រើសដ៏ល្អបំផុត បើសិន Man Utd សម្រេចបណ្តេញលោក Ten Hag
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ខ្សែបម្រើការពារ Casemiro បានបញ្ជាក់យ៉ាងច្បាស់ហើយថា អតីតគ្រូបង្វឹកខ្លួននៅអធិរាជស Real Madrid លោក Zinedine Zidane ជាជម្រើសដ៏សាកសមបំផុតក្នុងការចុះហត្ថលេខាមកដឹកនាំ Manchester United ប្រសិនបើលោក Erik ten Hag ត្រូវបានបណ្តេញចេញពីតំណែងនៅ Old Trafford។ បច្ចុប្បន្នលោក Ten Hag កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់របស់ Man Utd ក្នុងរដូវកាលនេះ។ ដោយឡែក ក្លឹបកំពុងពិចារណាលើលទ្ធភាពក្នុងការផ្តល់ឱកាសឲ្យលោក Ten Hag ដឹកនាំបន្ត ក្រោយពីមានការរិះគន់ខ្លាំងៗពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីបរាជ័យក្នុងជំនួបជាមួយ Newcastle យ៉ាងអាម៉ាសក្នុងពាន EFL Cup ជុំទី៤។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរជម្រាបដែរថា លោក Zidane មិនទាន់មានក្លឹបដែលនឹងត្រូវចូលរួមនៅឡើយ ចំពេលមានភាពវឹកវរនៅ Man Utd ខណៈរូបគាត់អាចនឹងពិចារណាក្នុងការមកទឹកដីអង់គ្លេស ប្រសិនបើសំណើណាមួយពី Man Utd ផ្តល់ឲ្យគាត់នូវអ្វីដែលគាត់ចង់បាន៕

ប្រភព៖ sportbible
Article Tags
Related Articles