
គុនខ្មែរ៖ អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានឆ្លើយតបទៅកាន់អ្នកប្រដាល់ភូមា Dave Leduc ដែលស្រែកហៅរូបគេពេញប្រលានយន្តហោះពោធិ៍ចិនតុង កាលពីយប់មិញ ក្រោយមកដល់ទឹកដីប្រទេសកម្ពុជាភ្លាម។ យោងទៅតាមសារព័ត៌មាន ថ្មីៗ បានចុះផ្សាយថា ព្រំ សំណាង បាននិយាយថា៖ «ខ្ញុំ សង្ឃឹមថា គាត់ខ្លាំង ដូចគាត់និយាយនៅលើសង្វៀន។ ប្រយ័ត្ន ត្រូវតែ២-៣ ស្មង រត់ពេញសង្វៀន។ ខ្ញុំ ពោពេញទៅដោយជំនឿចិត្ត សម្រាប់ជំនួបទល់ Dave Leduc»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


