កម្ពុជា៖ ក្លឹបព្រះខ័ណ្ឌរាជស្វាយរៀងបានប្រកាសនៅថ្ងៃទី០១ខែវិចិ្ចកាឆ្នាំ២០២៣ម្សិលមិញនេះថា ពួកគេនឹងមិនយល់ស្របចំពោះការសម្រេចចិត្តដាក់ពិន័យរបស់សហព័ន្ធលើកីឡាករ Gabriel Silva Costa ឡើយ ក្រោយពីខ្សែប្រយុទ្ធរូបនេះបានបង្ហាញនូវអាវក្នុងរបស់ខ្លួនដែលមានពាក្យ “100% Jesus” ក្រោយរូបគេទាត់បញ្ជូនទីលើក្រុមបឹងកេត។ យ៉ាងណាមិញបើយោងទៅតាមសេចក្តីថ្លែការណ៍របស់ក្លឹបព្រះខ័ណ្ឌរាជស្វាយរៀងបានសរសេរថា៖ «សេចក្តីថ្លែងការណ៍ផ្លូវការ បន្ទាប់ពីមានការចេញ លិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លឹបសូមប្រកាសជាផ្លូវការថា ក្លឹបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថាគាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFCដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ។
ក្លឹបព្រះខ័ណ្ឌរាជស្វាយរៀង ត្រៀមមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងឧទ្ធរណ៍ទៅ សហព័ន្ធវិញ
ទំហំអក្សរ
តូច
ធំ
អត្ថបទកំពុងចាប់អារម្មណ៍៖ Petit: Arsenal កំពុងនាំយកកីឡាករធ្លាក់ទម្រង់លេងមករួមក្រុម
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ក្លឹបអាចបញ្ជាក់បានថា ឥឡូវនេះយើងបានធ្វើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងឧទ្ធរណ៍ទៅ FFC ហើយយើងបានត្រៀមបញ្ជូនរឿងក្តីនេះបន្តទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់។ ដោយសារនេះជាករណីផ្លូវច្បាប់ ក្លឹបសូមរក្សាសិទ្ធិមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ។»
អត្ថបទទាក់ទង
7 months ago .
938 Views
Nick Taylor ថាការប្រកួតប្រជែងនៅ កម្ពុជា និងនៅអាមេរិក គឺមិនសូវមានភាពសុខប្លែកគ្នាច្រើនឡើយ
10 months ago .
273 Views
ជំនួបរវាង ស្វាយរៀង និងភ្នំពេញក្រោន បញ្ចប់ទៅដោយភាពច្របូកច្របល់ ក្រោយអ្នកគាំទ្រប៉ះទង្គិចគ្នា (មានវីដេអូ)
1 year ago .
506 Views
សហព័ន្ធបាល់ទាត់កម្ពុជា បានជួលមេធាវីមកពីស្វីស ដើម្បតស៊ូមតិជាមួយ FIFA លើករណី Privat