
ក្រុមកាំភ្លើងធំ Arsenalកំពុងតែសម្លឹងចង់ឈ្នះជាលើកទី៤សម្រាប់ការប្រកួតទល់និងក្លឹបWest Ham ដែលមានមូលដ្ឋានរួមទីក្រុងឡុងដ៏ខណៈដែលពួកគេនិងត្រូវធ្វើការប្រកួត ពានរង្វាន់EFL Cup ជុំទី៤ នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី ១២ វិច្ឆិកា ២០២៣ស្អែកនេះ។ ទោះយ៉ាងណាក្រុម West Ham បានយកឈ្នះ Lincoln ខណៈ Arsenal បានផ្តួល Brentfordយ៉ាងតានតឹង។ សម្រាប់៦ប្រកួតចុងក្រោយរបស់ West Ham ធ្វើមិនបានល្អទេពោលគឺចាញ់៣ឈ្នះ២និងស្មើ១ ខណៈ Arsenal ឈ្នះ៤ស្មើ១និងចាញ់១។
១.ប្រវត្តិជួបគ្នា
ម្ចាស់ផ្ទះមិនឈ្នះសោះក្នុងការជួបគ្នា៨លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ ដោយរងបរាជ័យ៦លើក។ នៅក្នុងការប្រកួតទាំងអស់
ពួកគេបានឈ្នះតែពីរលើកប៉ុណ្ណោះក្នុង ៣២ ប្រកួតចុងក្រោយរបស់ពួកគេ ដែលគិតតាំងពីឆ្នាំ ២០០៧ ។
ពួកគេបានជួបគ្នាត្រឹមតែបីដងប៉ុណ្ណោះក្នុងពាន Carabao Cup ដោយក្រុមភ្ញៀវទទួលបានជ័យជម្នះ២ដង និងម្ចាស់ផ្ទះឈ្នះ១ដង។
២.ពត៌មានក្រុម West Ham (ម្ចាស់ផ្ទះ) David Moyes មានកីឡាករស្ទើរតែគ្រប់ជើងសម្រាប់ការប្រកួតជាមួយ Arsenal បើទោះបីជា Lucas Paqueta និង Edson Alvarez ទទួលបានកាតលឿងចំនួនប្រាំនៅក្នុង Premier League ប៉ុន្តែពួកគេនៅតែមានវត្តមានចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Fabianski; Kehrer, Ogbonna, Mavropanos, Emerson; Soucek, Ward-Prowse; Cornet, Fornals, Benrahma; Ings
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមArsenal (ភ្ញៀវ)កីឡាករ Jurrien Timber, Thomas Partey និង Gabriel Jesus បន្តអវត្តមានខណៈគ្រូបង្វឹក Mikel Arteta នឹងវាយតម្លៃការដាក់អោយអ្នកចាំទី Aaron Ramsdale និង Reiss Nelson នឹងចូលលេងបម្រុងរឺយ៉ាងណានោះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamsdale; White, Tomiyasu, Gabriel, Kiwior; Vieira, Jorginho, Havertz; Nelson, Nketiah, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ១ : ២ Arsenal
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



