
(បរទេស)៖ Jadon Sancho ហាក់ដូចជាមិនមានអនាគតល្អនៅមិសាចក្រហម Manchester United ទៀតនោះទេ ទើបមានក្លឹបធំៗចំនួន ៣ នឹងអាចធ្វើអោយអាជីពរបស់ Sancho ងើបប្រសើរមកវិញ៖
៣). ក្លឹបអង់គ្លេស Brighton & Hove Albion ជាជម្រើសសម្រាប់ Sancho ក្នុងការចង់ស្នាក់នៅប្រទេសអង់គ្លេសបន្ត ខណៈក្លឹបនេះពោរពេញទៅដោយយុវជនដែលមានទេពកោសល្យល្អៗច្រើន ហើយក៏ជាកន្លែងដែលឲ្យគាត់អាចលេងបានពេញតង់ផងដែរ។
២). ក្លឹបយក្សអាល្លឺម៉ង់ Borussia Dortmund ជាទ្រនំចាស់ ហើយក៏ជាកន្លែងបណ្តុះបណ្តាលថ្នាលយុវជនយ៉ាងមានប្រសិទ្ធភាពបំផុត សូម្បីតែ Sancho ក៏វិវត្តន៍ខ្លួនចេញពីក្លឹបមួយនេះផងដែរ។ អ្នកគាំទ្រនៅ Dortmund ចង់ឲ្យគាត់វិលត្រលប់មកវិញ ជាជាងផ្ទេរទៅកាន់ក្លឹបដទៃ។
១). ក្លឹបយក្សនៅអ៊ីតាលី Roma អាចជាជម្រើសដ៏សំខាន់មួយទៀត ប្រសិនបើ Sancho ចង់សាកល្បងបទពិសោធន៍ថ្មីនៅឆ្ងាយពីប្រទេសអង់គ្លេស។
ប្រភព៖ sportskeeda ចុះផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



