
(បរទេស)៖ ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤ ។ ទន្ទឹមនឹងនេះ អូស្ត្រាលីត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសតែមួយគត់ដែលប្រជែងនឹងអារ៉ាប៊ីសាអូឌីត ដោយបានបញ្ជាក់ពីបំណងចង់ដេញថ្លៃនៅដើមខែតុលាកន្លងទៅ។ ដោយឡែក ជំនួសឱ្យការដេញថ្លៃសម្រាប់ការប្រកួត World Cup បច្ចុប្បន្នអូស្ត្រាលីគ្រោងនឹងបង្វែរការយកចិត្តទុកដាក់ក្នុងការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ២០២៦ និង Club World Cup នៅឆ្នាំ ២០២៩។
FIFA បានបង្ហាញរួចម្តងហើយថា អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតឆ្នាំ World Cup ឆ្នាំ ២០៣០ ដោយ ៣ ប្រកួតបើកឆាក នឹងត្រូវធ្វើឡើងនៅប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។ គួរជម្រាបដែរថា ការប្រកួត World Cup ឆ្នាំ ២០២៦ នឹងក្លាយជាការប្រកួតលើកទី ២ ដែលនឹងធ្វើឡើងនៅទូទាំងប្រទេសជាច្រើន៕
ប្រភព៖ sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



