Close
Featured-Image
លោក Ten Hag មានជំនឿចិត្តខ្ពស់នៅប្រកួតបន្ទាប់ បើទោះបីបរាជ័យប្រកួតមុនក៏ដោយ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United មានទំនុកចិត្តថាក្រុមរបស់លោកកំពុងធ្វើការផ្លាស់ប្តូរក្នុងទិសដៅដ៏ត្រឹមត្រូវ បើទោះបី Man Utd បានរងបរាជ័យក្នុងផ្ទះយ៉ាងអាម៉ាស់កាលពីថ្ងៃអាទិត្យក៏ដោយ។ ទន្ទឹមនឹងនេះ Man Utd នឹងត្រូវជួបក្រុម Newcastle ក្នុងជុំទី ៤ នៃពានរង្វាន់ Carabao Cup នៅយប់ថ្ងៃពុធនេះ ដែល កាលពីរដូវកាលមុនធ្លាប់បានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ EFL Cup ហើយបិសាចក្រហមបានយកឈ្នះ ២ទល់នឹង០។ លោក Ten Hag បាននិយាយ​ថា​៖ “គ្មានន័យ​អ្វី​ដែល​សោកស្ដាយ​ចំពោះ​ខ្លួន​យើងនោះទេ ខ្ញុំនៅតែ​បន្ត​ជឿជាក់​លើ​កីឡាករ​ក្នុងក្រុម”

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរជម្រាបដែរថា របួសនៅតែជាកង្វល់សម្រាប់ Man UTD ដែល Tyrell Malacia, Lisandro Martinez, Luke Shaw និង Amad Diallo នឹងត្រូវអវត្តមាន ខណៈ Casemiro ក៏មិនមានវត្តមានទៀតសោត។ រីឯ Aaron Wan-Bissaka  ក៏មិនអាចចូលលេងបាន បើទោះបីជាត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកអស់ ៦ សប្តាហ៍៕

Nhận định Man United - Newcastle: Những kẻ khát danh hiệu

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930