
ម្ចាស់ជើងឯក EFL Cup រឺ Carabao Cup ៥សម័យកាលគឺក្រុមតោខៀវ Chelsea និងត្រូវបើកទ្វាកីឡដ្ឋាន Stamford Bridge ទទួលក្រុមមកពីក្របខណ្ឌលីកលំដាប់ទីពីរគឺកូឡាបក្រហមBlackburn Rovers សម្រាប់ការប្រកួតជុំទី ៤ នៅវេលាម៉ោង២និង៤៥នាទីទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ទី២វិច្ឆិកា ២០២៣។សម្រាប់ Chelsea ២ប្រកួតចុងក្រោយនៅ EFL Cup ធ្វើបានល្អគឺឈ្នះWimbledon និង Brighton ប៉ុន្តែនៅក្របខណ្ឌ EPL គឺទើបតែនិងចាញ់ Brentford ២ទល់និង០ កាលពីចុងសប្តាហ៏ មុននិងបានជម្រុញអោយពួកគេធ្លាក់ដល់ចំណាត់ថ្នាក់ពាក់កណ្តាលតារាង។សម្រាប់ Blackburn វិញ៣ប្រកួតចុងក្រោយគឺឈ្នះទាំងអស់នៅ EFL Cup ខណៈការប្រកួតចុងក្រោយនៅChampionship ចាញ់ Swansea១ទល់និង០ធ្វើអោយពួកគេបច្ចុប្បន្នឈេរនៅលេខរៀងទី១២។
១.ប្រវត្តិជួបគ្នា Chelsea ពោលគិតចាប់តាំងពីចាញ់ចុងក្រោយ១ទល់និង០ក្នុងខែឧសភា ឆ្នាំ ២០០៦ការជួបគ្នា ១៣ លើកចុងក្រោយChelsea ឈ្នះ១០ស្មើ៣ ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
-ពត៌មានកីឡាករ គ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino នៅតែជួបបញ្ហាកីឡាកររបួសសម្រាប់ជម្រើស១១នាក់ដំបូងដែលក្នុងនោះគឺយ៉ាងហោចណាស់ប្រាំមួយនាក់ត្រូវអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sanchez; Gusto, Disasi, Colwill, Cucurella; Ugochukwu, Gallagher, Caicedo; Madueke, Jackson, Maatsen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
-ពត៌មានកីឡាករ ក្រុមរបស់លោក Jon Dahl Tomasson មិនមានកីឡាកររបួសគួរអោយព្រួយបារម្ភទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងWahlstedt; Rankin-Costello, Hill, Carter, Pickering; Tronstad, Garrett, Moran; Markanday, Dolan, Szmodics
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea២ : ០ Blackburn Rover
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



