Close
Sponsor ads Featured-Image
ញាក់សាច់! ការប្រកួត ព្រំ សំណាង និង Dave នឹងមានការចូលរួមពីពិធីករមកពីស្ថាប័ន UFC ហើយនឹងអធិប្បាយជាភាសាអង់គ្លេសសុទ្ធតែម្តង
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ជំនួបដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលអ្នកប្រដាល់មកពីមីយ៉ាន់គឺ Dave Leduc និងត្រូវជាមួយនឹងអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង នៅថ្ងៃទី០៥ខែវិចិ្ឆកាឆ្នាំ២០២៣ខាងមុខនេះ ត្រូវបានគេរាយការណ៍ថា នឹងមានការចូលរួមពិធីករលំដាប់ថ្នាក់ពិភពលោកមកពីស្ថាប័ន UFC ខណៈមិនទាន់បញ្ជាក់ថា ជានរណាឡើយ ហើយការប្រកួតមួយនោះនឹងធ្វើការអធិប្បាយជាភាសាអង់គ្លេស ដើម្បីងាយស្រួលដល់ជនបរទេសឬក៏ពិភពលោកបានស្គាល់គុនខ្មែរកាន់តែច្បាស់។ របាយការណ៍ត្រូវបង្ហោះដោយអ្នកសារព័ត៌មានល្បីម្នាក់ក្នុងពិភពលោកគុនខ្មែរគឺ រ៉ែនដូ ដោយលោកបានសរសេរថា៖ «ជំនួបរវាង ព្រំ សំណាង ជាមួយ Dave Leduc នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ ក៏មានការចូលរួមពីសំណាក់ពិធីករលំដាប់ថ្នាក់ពិភពលោកមកពីស្ថាប័ន UFC ២រូបផងដែរ ប៉ុន្តែមិនទាន់ដឹងថាជានរណាទេ ជាពិសេសគូ ព្រំ សំណាង ជាមួយ Dave ក្នុងការប្រកួតគឺអត្ថាធិប្បាយជាភាសាអង់គ្លេសសុទ្ធតែម្តងដើម្បីឱ្យការប្រកួតមួយនេះជាការទស្សនា និងការផ្សព្វផ្សាយជាសកល។»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 5 people and text

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
មិនមើលស្រាលគូបដិបក្ស ! គ្រូ Benfica ថាកីឡាករChelsea ២រូបនេះគឺគ្រោះថ្នាក់បំផុត(មាន២វីដេអូ)
featured image

គ្រូបង្វឹកក្រុម Benfica លោក Bruno Lage បានលើកសរសើរកីឡាករ២រូបរបស់ក្រុមតោខៀវ Chelsea គឺPedro Neto និង Enzo Fernandez នៅមុនការប្រកួតពានរង្វាន់ FIFA Club World Cup រវាងក្រុមទាំងពីរនៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យទី ២៩ មិថុនា ២០២៥ស្អែកនេះសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។Lage បានសរសើរ Pedro Neto ថាកីឡាករអន្តរជាតិព័រទុយហ្គាល់គឺជាខ្សែបម្រើស្លាបដ៏គ្រោះថ្នាក់ ខណៈសមាជិកជ័យលាភី World Cup ២០២២ របស់ក្រុមជម្រើសជាតិអាហ្សង់ទីនគឺ Enzo Fernandez ក៍ជាខ្សែបម្រើល្អបំផុតម្នាក់ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។អត្ថបទកំពុងចាប់អារម្មណ៍៖ ទៀត! មិនមាន Arsenal ប៉ុន្តែ Rio Ferdinand ថាមានតែក្លឹប២នេះអាចប្រជែងពាន EPL បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការក្រុម Benfica បន្តថាៈក្រៅពីមានប្រាក់ Chelsea មានកីឡាករដែលខ្ញុំពិតជាស្គាល់ច្បាស់នោះគឺ Pedro […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031