សម្លឹងចង់ទទួលជ័យជំនះដល់ទៅប្រាំប្រកួតជាប់គ្នា(គ្រប់ក្របខណ្ឌប្រកួតម្ចាស់ជើងឯក Bundesliga ក្នុងនាមម្ចាស់ផ្ទះ គឺ Bayern Munich នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arenaធ្វើជាម្ចាស់ផ្ទះទទួលក្រុម SV Darmstadt ៩៨ នៅ Allianz Arena នៅយប់ថ្ងៃសៅរ៍វេលាម៉ោង ៨:៣០នេះ។គួរបញ្ជាក់ថាក្រុមទាំងពីរជួបគ្នាជាលើកដំបូង ចាប់តាំងពីរដូវកាល ២០១៦-២០១៧ខណ: Bayern Munich បានយកឈ្នះទាំងក្នុងនិងក្រៅផ្ទះដោយលទ្ធផល ១ ទល់និង០។បច្ចុប្បន្ន Bayern Munich ឈរនៅលេខរៀងទី១ ក្រោយប្រកួត៦ដងឈ្នះ៤ស្មើ២ខណៈ Darmstadt ប្រកួត៦ដងឈ្នះ២ចាញ់៣ស្មើ១ ឈរនៅលេខរៀងទី១២។
១.ប្រវត្តិជួបគ្នា
ជួបគ្នា ១៣លើកចុងក្រោយគឺ Bayern Munich ឈ្នះ១១ចាញ់១និងស្មើ១។
២.ពត៌មានក្រុមBayern Munich(ម្ចាស់ផ្ទះ)
-ពត៌មានកីឡាករ:
អ្នកចាំទីជើងចាស់ Manuel Neuer ត្រៀមត្រលប់មកវិញហើយ បន្ទាប់ពីបាក់ជើងក្នុងឧបទ្ទវហេតុជិះស្គីកាលពីរដូវរងារ។ខ្សែការពារស្លាបRaphael Guerreiro អវត្តមានដោយសាររបួសសាច់ដុំ។ខ្សែបម្រើ Serge Gnabry បានត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីបាក់ដៃ។ខ្សែការពារកណ្តាល Dayot Upamecano មានរបួសសាច់ដុំ ហើយនឹងអវត្តមានយ៉ាងតិចពីពីរទៅបីសប្តាហ៍ទៀត។ខ្សែបម្រើ Leon Goretzka បានរងរបួសដៃកាលពីចុងសប្តាហ៍មុនត្រូវអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Neuer; Mazraoui, Kim, De Ligt, Davies; Kimmich, Laimer; Coman, Musiala, Sane; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Schuhen; Klarer, Muller, Maglica; Bader, Holland, Mehlem, Kempe, Nurnberger; Skarke, Pfeiffer
-ពត៌មានកីឡាករ:
Aaron Seydel, Clemens Riedel និង Emir Karic សុទ្ធតែមានរបួសសាច់ដុំ ខណៈ Christoph Zimmermann ក៏របួសខ្នង។ Matthias Bader ជាសះស្បើយពីជំងឺមកជួយក្រុមក្រោយអវត្តមានកាលពីចុងសប្តាហ៍មុន។
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ៤ : ១ Darmstadt ។
ប្រភព:whoscored &sportskeeda&sportsmole