
(បរទេស)៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវស្វាគមន៍ភ្ញៀវ Manchester City នៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតសំន្សំពិន្ទុ Premier League ២០២៣-២៤ នៅថ្ងៃ អាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០ និង ៣០នាទីយប់ នាចុងសប្តាហ៍នេះ។
នេះជាហេតុផល ៣ យ៉ាងដែល Man City មានភាគរយខ្ពស់ក្នុងជំនួប Derby ជាមួយ Man Utd៖
១. Man City មានទម្រង់លេងប្រសើរជាង។ បើផ្អែកលើទម្រង់បច្ចុប្បន្ន ក្រុមទាំងមូលកំពុងមានភាពច្បាស់លាស់គួរឲ្យកត់សម្គាល់ ដោយសារទម្រង់ពួកគេអាចនាំមុខគ្រប់គូប្រជែងទាំងអស់នៅ Premiere League។ លោក Pep បានដឹកនាំក្លឹបឈ្នះ ៧ដងនិងចាញ់តែ ២ លើកប៉ុណ្ណោះ ក្នុងចំណោម ៩ ប្រកួត។ ស្របពេលជាមួយគ្នានេះដែរ តារាឆ្នើម Erling Haaland និង Julian Alvarez ជាអាវុធដ៏មុតស្រួចរបស់ក្លឹប ដែលកំពុងតែឡើងជើងខ្លាំង។
២. ភាពទន់ខ្សោយនៅតំបន់ប្រយុទ្ធរបស់ Man Utd បើទោះបីមានខ្សែប្រយុទ្ធ Marcus Rashford, Rasmus Hojlund និង Antony ប៉ុន្តែពួកគេរកបានតែ១គ្រាប់ប៉ុណ្ណោះនារដូវកាលនេះ។
៣. បញ្ហារបួសកីឡាករសំខាន់ៗមួយចំនួននៅបិសាចក្រហម ជាក់ស្តែងកីឡាករអវត្ដមានមានដូចជា Casemiro, Lisandro Martinez និងខ្សែការពារស្លាប Luke Shaw បានជះឥទ្ធិពលក្នុងការប្រកួតដ៏ធំមួយនេះ។
ដកស្រង់ពីគេហទំព័រ៖ sportskeeda

(អេស៉្បាញ)៖ របាយការណ៍ថ្មីៗបានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid កំពុងតែពន្លឿនការផ្ទេរចុះហត្ថលេខានាំយកខ្សែការពារឆ្នើម Ibrahima Konaté របស់ហង្សក្រហម Liverpool ខណៈដែលម្ចាស់ជើងឯក UCL ១៥សម័យកាល [Real] បានដាក់ខ្សែប្រយុទ្ធ Brahim Diaz រួមនឹងកញ្ចប់លុយ ១០លានអឺរ៉ូ ជាថ្នូរដេញថ្លៃចរចាល្បួង Konate ឲ្យផ្លាស់មកកាន់ទឹកដីអេស៉្បាញ មុនរដូវកាលថ្មីមកដល់៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយស្មើគ្នាដោយមិនអស់ចិត្ត! ស្តេចប្រដាល់ Pacquiao ប្រកាសចង់ជួប Barrios ម្តងទៀត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



