ក្រោយប្រកយតនៅក្របខ័ណ្ឌ Champions League ជោគជ័យក្នុងទីក្រុង Seville ក្រុម Arsenal ត្រឡប់ទៅបំពេញកាតព្វកិច្ចនៅក្របខណ្ឌ Premier League វិញដោយត្រៀមខ្លួនទទួលភ្ញៀវ Sheffield United នៅកីឡដ្ឋាន Emirates នៅថ្ងៃសៅរ៍វេលាម៉ោង២១:00 យប់។ សម្រាប់ Arsenal ៦ប្រកួតចុងក្រោយរបស់ពួកគេ ល្អគួរសមគឺ ឈ្នះ៤ និងស្មើ២ ខណៈ Sheffield Utd មិនដែលឈ្នះទេ ៦ប្រកួតចុងក្រោយគឺចាញ់៥និងស្មើ១នៅ EPL។បច្ចុប្បន្ន Arsenal ឈរនៅលេខរៀងទី៣ ខណៈSheffield ឈរនៅលេខរៀងទី២០បាតតារាង។
១.ប្រវត្តិជួបគ្នា
Arsenal ឈ្នះ ៣លើកពេលប្រកួតទល់ Sheffield ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងរបួតគ្រាប់បាល់ត្រឹមតែ២គ្រាប់
ក្រោយប្រកួតស្មើ១-១ ក្នុងខែមករា ឆ្នាំ ២០២០មក។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
ខ្សែការពារ Jurrien Timber នៅតែអវត្តមានរយៈពេលយូរសម្រាប់ក្រុមកាំភ្លើងធំ។ ខ្សែបម្រើ Thomas Partey ត្រៀមចូល លេងក្រោយធូរស្បើយពីបញ្ហាសាច់ដុំតែមិនមែនជាជម្រើសដំបូងទេ។រីឯ ខ្សែប្រយុទ្ធ Gabriel Jesus ដែលរកបានគ្រាប់បាល់ និង Assist ពេលផ្តួល Sevilla នៅថ្ងៃអង្គារនៅមិនទាន់ច្បាស់ថាអាចវិលត្រលប់មកជួយក្រុមបាននៅឡើយទេ ដោយសារបួសសរសៃពួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Odegaard, Jorginho, Rice; Saka, Nketiah, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមSheffield Utd(ភ្ញៀវ)
ក្រុមភ្ញៀវនិងមិនមានកីឡាករជម្រើស១១នាក់ដំបូងច្រើនដោយសារតែបញ្ហារបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFoderingham; Bogle, Trusty, Robinson, Thomas; McAtee, Souza, Norwood, Hamer; Archer, Brewster
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣ : ០ Sheffield Utd
ប្រភព:whoscored &sportskeeda&sportsmole