ក្រុមតោខៀវ Chelsea និងត្រូវស្វាគមន៍ក្រុមឃ្មុំ Brentford នាទឹកដី Stamford Bridge សម្រាប់ការប្រកួតក្នុ្ងងជំនួបរវាងក្លឹបរួមទីក្រុងឡុងដ៏ ភាគខាងលិចនៅក្របខណ្ឌPremier League នារាត្រីថ្ងៃសៅរ៏ស្អែកនេះវេលាម៉ោង ៦និង ៣០នាទីយប់។ រវាងក្រុមទាំងពីរនេះធ្វើមិនបានល្អនោះទេសម្រាប់Chelsea ៦ប្រកួតចុងក្រោយគឺ ឈ្នះ២ចាញ់២និងស្មើ២ ឈរនៅលេខរៀងទី ១០ ខណៈ Brentford ចាញ់៣ឈ្នះ១ស្មើពីរ ឈរនៅលេខរៀងទី១៤។
១.ប្រវត្តិជួបគ្នា
ធ្លាប់ឈ្នះ ៧ លើកក្នុងចំណោម ៨ដង ពេលជួប Brentford ចន្លោះឆ្នាំ ១៩៤៧ និង ២០២១ និងមកដល់ពេល ឥឡូវនេះ Chelsea បានចាញ់ពីរលើកក្នុងចំណោមបីលើកចុងក្រោយរបស់ពួកគេទល់នឹង Brentfrod រួមទាំងចាញ់យ៉ាងអាម៉ាស់៤-១ នៅ Stamford Bridge ក្នុងខែមេសា ឆ្នាំ ២០២២។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
បញ្ជីឈ្មោះកីឡាករដែលអវត្តមានយូររបស់ Chelsea បានកាត់បន្ថយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយឥឡូវនេះ Mauricio Pochettino
នឹងគ្មានកីឡាករត្រឹមតែ៧នាក់សម្រាប់ឈុតធំ ខណៈការត្រលប់មកវិញរបស់ប្រធានក្រុម Reece James ខិតជិតយ៉ាងកៀក។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sanchez; Gusto, Disasi, Silva, Colwill; Fernandez, Caicedo, Gallagher; Palmer, Sterling, Mudryk
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
Brentford មិនមានកីឡាកររបួសច្រើននោះទេខណៈ Aaron Hickeyអាចនិងវិលត្រលប់មកជួយក្រុមវិញក្រោយបញ្ចប់ការពិន័យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Flekken; Collins, Mee, Pinnock; Roerslev, Jensen, Norgaard, Janelt, Hickey; Mbeumo, Wissa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ២:១ Brentford
ប្រភព:whoscored &sportskeeda&sportsmole