
ទីបំផុតសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីបានសម្រេចដាក់ទណ្ឌកម្មជាផ្លូវការលើកីឡាករ Sandro Tonali រយៈពេល១០ខែមិនអោយចូលរួមការប្រកួតពីបទរូបគេបានញៀននិងល្បែងភ្នាល់។ ដូច្នេះខ្សែបម្រើ AC.Milan វ័យ ២៣ឆ្នាំនិងមិនអាចមានវត្តមាន រឺ សិទ្ធចូលរួមការប្រកួតសម្រាប់ក្លឹប និង ព្រឹត្តការណ៏ Euro ២០២៤ រហូតដល់ខែសីហា រឺយ៉ាងយូរបំផុតត្រឹមខែកញ្ញា ឆ្នាំ២០២៤ឯណោះ។ គួរបញ្ជាក់ថាសហព័ន្ធបាល់ទាត់អ៊ីតាលីបានបញ្ជាក់ជាផ្លូវការណ៏លើការដាក់ទណ្ឌកម្ម Tonali នៅថ្ងៃព្រហស្បត្ត៏នេះដូច្នេះក្រុមដែលកំពុងឡើងជើង និងមានកៅអីលេងកំពុងលេងនៅក្របខណ្ឌChampion League និងត្រូវបានបាត់បង់ខ្សែបម្រើដែលពួកគេបានវិនិយោគដោយទឹកប្រាក់ ៦៤លានយូរ៉ូនិងមានកុងត្រារហូតដល់ឆ្នាំ២០២៨ឯណោះ។
ប៉ុន្តែការរបម្រាមនេះនិងធ្វើអោយ Tonali និងអវត្តមានរហូតដល់បញ្ចប់រដូវកាលន២០២៣-២០២៣៤នេះតែម្តង។ មួយវិញទៀតTonali និងមិនអាចចូលរួមប្រកួតជើងឯកទ្វីបអ៊ឺរ៉ុបឆ្នាំ ២០២៤ នៅប្រទេសអាឡឺម៉ង់បាននោះរឺតតែធ្វើអោយប៉ះពាល់ដល់អនាគតរបស់រូបគេផងដែរ។ ក្រុមសារិកាព្រៃ Newcastle ត្រៀមធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Wolverhampton នៅថ្ងៃចុងសប្តាហ៏នេះខណៈបច្ចុប្បន្នពួកគេឈរនៅលេខរៀងទី ៦ ហើយ Wolver ឈរនៅលេខរៀងទី១២។
ប្រភព:Besoccer
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



