
(អង់គ្លេស)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសេចក្តីរាយការណ៍ថា ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងនាំយកអតីតអ្នកចាំទីឆ្នើម David de Gea ឲ្យវិលត្រលប់មកកាន់ទឹកដី Old Trafford វិញ ចំពេលមានការរំពឹងទុកខ្ពស់ពីសំណាក់អ្នកគាំទ្រ។ មួយវិញទៀត De Gea បានធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យកាន់តែខ្លាំងឡើង បន្ទាប់គាត់បានបង្ហោះរូបភាពជុំគ្នាជាមួយមិត្តរួមក្រុមនៅ United។ ទន្ទឹមនឹងនេះ Man Utd មានការព្រួយបារម្ភថា ក្លឹបនឹងខ្វះខាតអ្នកចាំទី នៅពេលដែលកីឡាករកាមេរូន Andre Onana ទៅប្រកួតពានរង្វាន់ Africa Cup of Nations នៅខែមករា ដូច្នេះទើបក្លឹបត្រៀមខ្លួនរួចជាស្រេច ដើម្បីងាកទៅរក De Gea ជាជាងអ្នកចាំទីដទៃ។
រំលឹកផងដែរថា កីឡាករអេស្ប៉ាញវ័យ ៣២ឆ្នាំរូបនេះ បានចំណាយពេល ១២ ឆ្នាំនៅ Old Trafford មុនពេលគាត់ចែកផ្លូវជាមួយ Man Utd ខណៈគាត់មិនទាន់មានក្លឹបលេងនៅឡើយទេ។ បន្ថែមពីនេះ De Gea ត្រូវបានក្លឹបស្នើសុំឲ្យស្នាក់នៅ Man Utd បន្តកាលពីលើកមុន ប៉ុន្តែត្រូវតែកាត់បន្ថយប្រាក់ឈ្នួលពី ៣៧៥,០០០ផោនក្នុងមួយសប្តាហ៍ មកត្រឹម ២០០,០០០ផោនក្នុងមួយសប្តាហ៍វិញ ប៉ុន្តែសាមីខ្លួនមិនយល់ស្របទើបក្លឹបមិនព្រមបន្តកុងត្រាថ្មីឲ្យរូបគាត់៕
ប្រភព៖ THE SUN

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



