
(បរទេស)៖ អ្នកសារព័ត៌មានលោក Rudy Galetti បានរាយការណ៍មកថា ក្លឹប Al Nassr ដែល Ronaldo លេងឲ្យបច្ចុប្បន្ន បានធ្វើការទាក់ទងភ្នាក់ងារខ្សែបម្រើឆ្នើម Manchester City កីឡាករ Kevin de Bruyne ក្នុងការដេញថ្លៃជុំវិញកិច្ចព្រមព្រៀងលើការផ្ទេរមកអារ៉ាប៊ីសាអូឌីតនាពេលឆាប់ៗខាងមុខនេះ។ ជម្រាបដែរថា កិច្ចសន្យាកុងត្រា Debruyne ជាមួយ Man City នឹងផុតកំណត់នៅឆ្នាំ ២០២៥ ខណៈ Man City មានបំណងមិនចង់បន្តកុងត្រាថ្មីជាមួយ Debruyne ចំពេលរូបគាត់កំពុងរងរបួសអស់ជាច្រើនសប្តាហ៍ មិនទាន់ជាសះស្បើយនៅឡើយ។
ជម្រាបដែរថា គោលបំណងរបស់ Al Nassr គឺចង់ឲ្យ Debruyne ចាប់ដៃគូជាមួយ Ronaldo និង Mane ហើយមួយវិញទៀត ដើម្បីពង្រឹងតំបន់កណ្តាលឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ Al Nassr កំពុងព្យាយាមរិះរកវិធីបញ្ចុះបញ្ចូលខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះឲ្យផ្ទេរមកកាន់ទឹកដីអារ៉ាប់នាពេលទីផ្សារដោះដូរឲ្យខាន់តែបាន៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



