
ក្រុម Man. City ដែលជាម្ចាស់ជើងឯក Champions League សម្លឹងចង់ឈ្នះការប្រកួតបើកឆាក UCL បីដងក្នុងពូល G នៅពេលដែលពួកគេត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Young Boys នៅថ្ងៃព្រហស្បត្ត៏វេលាម៉ោង ២រំលងអធ្រាត។រីឯក្រុមម្ចាស់ផ្ទះ និងជាម្ចាស់ជើងឯក Swiss Super League បានចាញ់មួយ និងស្មើមួយក្នុងការប្រកួតបើកឆាកពីរដងរបស់ពួកគេ។
១.ប្រវត្តិជួបគ្នា
ជាការប្រកួតលើកដំបូងខណៈ Young Boys ធ្លាប់ជួបក្រុមអង់គ្លេស Man.Utd និងបានផ្តួលពួកគេក្នុងលទ្ធផល ២ទល់និង១ កាលពីរដូវកាល ២០២១-២០២២
២.ពត៌មានក្រុមYoung Boys(ម្ចាស់ផ្ទះ)
ខ្សែបម្រើ Kastriot Imeri ត្រូវអវត្តមានដោយសារតែរបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRacioppi; Blum, Camara, Benito, Garcia; Monteiro, Lauper, Niasse; Ugrinic, Itten, Elia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៣.ពត៌មានក្រុមMan.city(ភ្ញៀវ)
ខ្សែបម្រើឆ្នើម Kevin De Bruyne នៅតែបន្តអវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Dias, Ake; Rodri, Kovacic; Foden, Nunes, Grealish; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Young Boys 0:២ Man.City
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



