
កម្ពុជា៖ កីឡាករគុនខ្មែរ Thiago ឬឈ្មោះខ្មែរថា សែន ចាន់រិទ្ធីគុន ត្រូវបានគេសង្ស័យថា អាចនឹងវិលត្រលប់ទៅកាន់ក្លឹបប្រដាល់របស់លោក ឧកញ្ញ៉ា ស្រីចាន់ថន វិញ ក្រោយគេបានប្រទះឃើញកីឡាកររូបនេះបានវិលត្រលប់ទៅក្លឹប គុនខ្មែរអន្តរជាតិ KKIF ដែលរូបគេក៏ជាផ្នែកមួយនៃចាប់ផ្តើមការបង្កើតក្លឹបមួយនេះផងដែរ ខណៈក្រោយមកក៏មានការប្រកាសថា ខ្លួនបានសម្រេចចិត្តចាកចេញវិញ។ យ៉ាងណាមិញបច្ចុប្បន្ននូវមិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយឡើយជុំវិញការវិលត្រលប់ទៅវិញរបស់ Thiago ខណៈរង់ចាំសមីខ្លួនប្រកាសជាមុនសិន៕

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano
