

បរទេស៖ ក្លឹបយក្សអ្នកមានបុណ្យ FC Barcelona នៅតែមិនទាន់អាចចុះកុងត្រាយកកីឡាករថ្មី ឬក៏បន្តកុងត្រាថ្មីដល់កីឡាករចាស់របស់ខ្លួនបានដដែល នេះបើយោងទៅតាមការបញ្ជាក់របស់ប្រធានសហព័ន្ធ La Liga ។ ក្លឹប Barcelona បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ១នៃតារាងក្របខណ្ឌ La Liga បើទោះបីជាបានបរាជ័យក្រោយមថ្វីជើងក្រុម Almeria ដ៏មិនគួរឲ្យជឿកាលពីចុងសប្តាហ៍មុនក៏ដោយ។

ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅលើកមុនពួកគេត្រូវបានបង្ខំឲ្យធ្វើការប្រាក់ឈ្នួលរបស់កីឡាករនៅឈុតធំមួយចំនួនដូចជា Franck Kessie, Andreas Christensen, Raphinha, Robert Lewandowski, និង Jules Kounde ជាដើម ដែលបានកាត់ចំណាយជាង ១៥៣លានអឺរ៉ូឯណោះ។
ទោះបីជាយ៉ាងណា Barcelona នៅតែមិនអាចរួចខ្លួនឡើងនៅពេលនេះ ដោយស្ថិតភាពរបស់ពួកគេនៅតឹងតែងដដែល។ លោក Javier Yebas ជាប្រធាន La Liga បាននិយាយថា «Barca នឹងមិនអាចចុះកុងត្រាយកកីឡាករថ្មីបានឡើយ លុះត្រាគេលក់កីឡាករចេញ។ បន្ទាប់មកពួកគេនឹងអាចប្រើប្រាស់បាន ៤០% នៃចំនួនដែលបានលក់កីឡាករចេញ ហើយនឹងក្រោមការចំណាយ២០០លានអឺរ៉ូ»

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



