
(អ៊ីតាលី)៖ ក្រុមសេះបង្កង់ Juventus បានយកឈ្នះទៅលើក្រុម AC Milan ដែលមានគ្នា ១០នាក់ ក្នុងលទ្ធផល ១:០ នៅកីឡដ្ឋាន San Siro ដើម្បីរារាំងក្រុមម្ចាស់ផ្ទះ AC Milan មិនឱ្យឈរកំពូលតារាង។ ទន្ទឹមនឹងនេះ ក្លឹប AC Milan មាន ២១ពិន្ទុ ឈរត្រឹមចំណាត់ថ្នាក់ទី២ ខណៈ Juventus មាន ២០ពិន្ទុ តាមពីក្រោយ AC ដោយឈរនៅលេខ៣ ក្នុងតារាង Serie A ២០២៣/២៤។ ជម្រាបដែរថា Juventus ចាញ់តែមួយលើកគត់ក្នុងការប្រកួត ៩ លើកមកទល់ពេលនេះ៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



